សម្តេច ហ៊ុន សែន ថា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅជួប​សម្តេច គឺ​ជា​ការ​រត់រក​គ្នា​នៃ​ឈាមជ័រ​ជា​ខ្មែរ មិន​មែន​ទិញដូរ​នោះទេ

  • 2019-07-05 04:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ​២០១៩នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (ព្រឹកថ្ងៃទី៥កក្កដានៅកម្ពុជា) សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សួរសុខ​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មកពី​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប ដែល​ធ្វើឡើង​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុង​ពិធីនេះ សម្តេច​តេជោ បានថ្លែង​ដោយ​ហួសចិត្ត​ចំពោះ​ការលើកឡើង​ដោយ​ក្រុមជ្រុល​និយម​មួយចំនួន​ថា ប្រជាពលរដ្ឋ​មកជួប​សម្តេច​នាពេល​នេះ គឺមាន​ការ​ទិញដូរ និងជួល។ សម្តេច​បានចាត់ទុកថា​នេះ​ជាការ​ប្រមាថ​ដ៏ធ្ងន់ធ្ងរមួយ​ ដោយ​សម្តេច​បញ្ជាក់​ថា ការជួបគ្នា​រវាង​សម្តេច និង​ប្រជាពលរដ្ឋខ្មែរ​នៅអឺរ៉ុប​នាពេល​នេះ គឺជា​ការរត់រកគ្នា​នៃឈាមជ័រ​ជាខ្មែរ​ដូចគ្នា។

ជាមួយគ្នានេះ​សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​ថា បេសកកម្ម​ការងារ​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ​សម្តេចនឹង​ដឹកនាំ​គណៈ​ប្រតិភូ​វិលត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃ​ទី៥ កក្កដា​នេះ។ ប៉ុន្តែ​ទន្ទឹមនឹង​នោះ ក៏មាន​ក្រុម​មួយចំនួន​បាន​ប្រកាស​ធ្វើបាតុកម្ម​នៅថ្ងៃទី​០៥ កក្កដា ប្រឆាំង​នឹង​វត្តមាន​សម្តេច​នៅអឺរ៉ុប។ បាតុកម្មអាចនឹង​កើតមាន​នៅក្នុង​ខណៈ​ដែល​សម្តេច​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា និង​កំពុងវាយ​កូនគោល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;