សម្តេច ហ៊ុន សែន៖ គម្រប​ព្រៃឈើ​របស់​កម្ពុជា នឹង​មាន​ការកើនឡើង

  • 2019-07-05 09:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ការ​ជឿជាក់​ថា នៅពេល​ខាង​មុខ​គម្រប​ព្រៃឈើ​របស់​កម្ពុជា នឹងមានការ​កើនឡើង ដោយសារតែ​ការដាំ​ដំណាំ​កៅស៊ូ ស្វាយចន្ទី ក៏​ដូចជា​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​ដែរ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋខ្មែរ​នៅក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ​២០១៩ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ដើម​កៅស៊ូ ក៏ជា​ប្រភេទ​នៃ​គម្រប​ព្រៃឈើ​មួយ​ដែរ។ អ៊ីចឹង​នៅពេល​ដែល​កៅស៊ូ វា​លូតលាស់ ព្រោះ​កៅស៊ូ​ គ្រួសារ​ច្រើនណាស់ ដែល​បាននឹង​កំពុង​ដាំដុះ ហើយ​កំពុង​ទទួល​ផល ដែល​សព្វថ្ងៃ​នេះ នៅពេល​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ បងប្អូន​មួយចំនួន​ទៅ​កាប់កៅស៊ូ លក់​អាដើម​កៅស៊ូ​ហ្នឹង រួចហើយទៅដាំស្វាយចន្ទី។ ប្រភេទ​ស្វាយចន្ទី ឬក៏ប្រភេទ​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត វាអាច​ក្លាយជា​គម្រប​ព្រៃឈើ​មួយ​សម្រាប់​យើង​ផងដែរ ដែល​ជួយដល់​បញ្ហា​ប្រែប្រួល​អាកាសធាតុ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;