ថ្ងៃនេះ​២ឆ្នាំមុន ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបាន​ដាក់​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • 2019-07-08 01:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​អង្គការ​យូណេ​ស្កូ​ សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បតិ្ត​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក​នៅ​ថ្ងៃទី ៨ ខែ​កក្កដា ឆ្នាំ ២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ជា​រមណីយ​ដ្ឋាន​វប្បធម៌ និង​ប្រវត្តិ​សាស្រ្ត​ ដែលមាន​ទី​តាំង​ស្ថិត​នៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​មាន​ចម្ងាយ ​៣៧​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កំពង់​ធំ។ ​ប្រាសាទ​នេះ សង់​លើ​ដី​រាប​ស្មើ​មាន​ទំហំ ៣ពាន់​ហិកតា ។

សំបូរ​ព្រៃ​គុក​ជា​រាជ​ធានី​ចាស់​ ឈ្មោះ ឥសាន​បុរៈ ដែល​កាល​ពី​សម័យ​មុន​ជា​មជ្ឈ​មណ្ឌល​សាសនា ដែល​ឧទ្ទិស​ថ្វាយ​ដល់​សិវ​និយម។ ក្រុម​ប្រាសាទ​នេះ សាង​សង់​អំពី​ឥដ្ឋ​តាន់ ថ្ម​បាយ​ក្រៀម និង​ថ្មភក់​ ដែល​លំអរ​ដោយ​ចម្លាក់​ពី​លើ​ឥដ្ឋ ឬ ចាក់​ពុម្ព​ដោយ​បាយ​អ ជា​ផ្ទាំងៗ​លើ​ជញ្ជាំង​ឥដ្ឋ ។ ប្រាសាទ​ នេះ​កសាង​ឡើង​នៅ​ក្នុង​រជ្ជ​កាល​ព្រះបាទ​ឥសាន​វរ្ម័ន​ទី១ ក្នុង​សតវត្ស​ទី​៧។

សូម​បញ្ជាក់​ថា ប្រាសាទ​សំបូរ​ព្រៃគុក គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ទី​៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រាសាទ​អង្គ​វត្ត ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;