លោក ពូទីន សួរ​អឺរ៉ុប​ថា៖ «តើអ្នក​នៅ​ចាំទេ​ថា នរណា​បំផ្លាញ​ប្រទេស​លីប៊ី?»

  • 2019-07-08 07:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីតាលី លោក Giuseppe Conte នៅក្រុង​រ៉ូម កាលពី​ថ្ងៃទី៤ ខែ​កក្កដា ២០១៩ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ថែ្លង​បន្ទោស​ចំពោះ​ការបំផ្លិច​បំផ្លាញ​ប្រទេស​លីប៊ី ដោយចោទ​សួរថា «តើអ្នកនៅ​ចាំទេ​ថា នរណា​ជាអ្នកបំផ្លាញ​លីប៊ី?»។ នោះគឺជា​ការសម្រេច​របស់​អង្គការ​ណាតូ ពោលគឺវា​ជា​យន្តហោះ​របស់​អឺរ៉ុប ដែលបាន​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​មួយ​នេះ។

រូបថត៖ Reuters
លោក​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «**អ្វីដែល​យើងបាន​ឃើញ គឺ​ភាព​ចលាចល និង​ការ​ប្រយុទ្ធគ្នា​រវាង​បណ្តា​ក្រុមប្រដាប់​អាវុធ។ ខ្ញុំមិន​ដែល​គិតថា រុស្ស៊ី​ត្រូវការ​ធ្វើជា​អ្នកចូលរួមចំ​ណែក​យ៉ាងសំខាន់​ក្នុងដំណោះស្រាយ​នូវជម្លោះ​នេះទេ។ សូមសួរ​ទៅកាន់​ដែលបង្កើត​បញ្ហា​ទាំងនេះ​វិញ​ចុះ។ យើងចង់​ដោះស្រាយ​បញ្ហានេះ។ យើងជឿជាក់​ថា វាសំខាន់​ណាស់ក្នុងការ​និយាយ​ទៅកាន់​គ្រប់គ្នា។ យើងក៏គិតផងដែរ​ពីភាព​ចាំបាច់​ក្នុងការ​បញ្ឈប់​ការបង្ហូរឈាម​ឱ្យបានឆាប់​តាមដែលអាច​ធ្វើបាន**»។

លោក ពូទីន បន្ថែម​ថា មានក្រុម​ឧទ្ទាម និង​ភេរវក កាន់តែច្រើន​ឡើង​បានចាកចេញពីស៊ីរី ចូលក្នុងលីប៊ី ដែលនេះ​ជាការគំរាមកំហែង​យ៉ាងធំ។ «យើង​ត្រូវការធ្វើការ​ជាមួយ​មិត្តអឺរ៉ុប​របស់​យើង ដើម្បីរក្សា​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ក្នុងប្រទេស​លីប៊ី ដើម្បី​ជួយដល់​ប្រជាជន​លីប៊ី»។

ជាមួយគ្នា​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី បាន​ថ្លែងផងដែរ​ថា សហគមន៍​អន្តរជាតិ​អាចឯកភាព​គ្នាជា​ធ្លុងមួយ និង​ជួយ​ដល់គ្រប់ភាគី​ទាំងអស់​ក្នុង​ប្រទេស​លីប៊ី ឱ្យចូលក្នុង​តុចរចា និង​ឈានដល់​ការព្រមព្រៀង​ឈប់បាញ់៕

ប្រភព៖ dailysabah ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;