ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ពីថ្ងៃទី៩ ដល់ ១៥ ខែ​កក្កដា

  • 2019-07-09 01:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចេញសេចក្តីជូនដំណឹង​ស្តីពីស្ថានភាព​អាកាសធាតុ ចាប់ពីថ្ងៃទី​៩ ដល់ ១៥ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹងថា កម្ពុជាកំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធទាប​ជាមួយនឹង​របប​ខ្យល់មូសុងនិរតី​កម្រិតមធ្យម។ លក្ខណៈ​បែបនេះ ធ្វើឱ្យ៖

១. បណ្តាខេត្តនៅតំបន់​មាត់សមុទ្រ មាន​ជាអាទិ៍ ខេត្តកោះកុង និង​ខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិត​បរិមាណ​ពីតិចទៅមធ្យម។

២. បណ្តា​ខេត្ត-ក្រុង​នៅតំបន់​វាលទំនាប​ភាគកណ្តាល ភាគខាងជើង និង​ភាគពាយព្យ នឹង​អាច​មាន​ភ្លៀង​ពីតិច​ទៅបង្គួរ ក្នុងនោះ ភាគខ្លះ​មានភ្លៀងធ្លាក់​ខ្លាំង។

៣. បណ្តាខេត្ត និង​រាជធានី នៅតំបន់​វាលទំនាប​ភាគខាងក្រោម និង​ខេត្ត​នៅភាគខាងកើត ជាប់នឹង​ប្រទេស​វៀតណាម នឹង​អាចមានភ្លៀងពីតិចទៅមធ្យម និង​ភាគខ្លះ​មានភ្លៀងធ្លាក់ខ្លាំង។

៤. បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ នៅតែបន្ត​កើតមាន ជាពិសេស​នៅតំបន់​វាលទំនាប៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;