ទស្សនា​វីដេអូ​គ្រាប់បាល់ទាំង​ ៦០គ្រាប់ នៅ Copa America 2019

  • 2019-07-09 09:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Copa America 2019 ដែល​ជា​ពានរង្វាន់របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង CONMEBOL បាន​បញ្ចប់​ទៅ​កាលពីថ្ងៃទី៧ ខែកក្កដា​កន្លងទៅ ដោយ​ម្ចាស់​ពាន បាន​ទៅ​ក្រុម​ម្ចាស់ផ្ទះ​ប្រេស៊ីល ដែល​បានយកឈ្នះ​ប៉េរូ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ (៣-១)។

គិត​ចាប់​ពី​វគ្គ​ចែកពូល​មក ពាន​រង្វាន់​ដែល​មាន ១២ក្រុម​ចូលរួម​ប្រកួត​ប្រជែង​នេះ មាន ២៦ប្រកួត និង​មាន​ការស៊ុត​បញ្ចូលទី​គ្នា ៦០គ្រាប់ (ជាមធ្យម ២,៣១គ្រាប់ ក្នុង​១ប្រកួត)។ កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាងគេ គឺកីឡាករ Everton របស់​ប្រេស៊ីល និង Paolo Guerrero របស់​ប៉េរូ ដែល​ស៊ុត​បាន ៣គ្រាប់​ដូចគ្នា។ ចំណែក​កីឡាករ​ដែល​ឈ្នះ​ពាន​កីឡាករ​ល្អបំផុត គឺ Dani Alves របស់​ប្រេស៊ីល ឯ​ពាន​អ្នក​ចាំ​ទី​ល្អបំផុត បានទៅ Alisson (ប្រេស៊ីល)។

ប្រេស៊ីល លើក​ពាន Copa America 2019
ចង់ដឹងថាគ្រាប់​បាល់ទាំង ៦០នោះ យ៉ាងណាខ្លះ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;