សមាជិក SNSD ខ្លះអាយុខ្ទង់ ៣០ ហើយ សម្រស់នៅតែផូរផង់មិនចាញ់រលកក្រោយ

  • 2019-07-09 04:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​​ជិត ១២ ឆ្នាំ​ហើយ​ក្ដី ក្រុម​ចម្រៀង​ Girls' Generation (ឬ​ហៅ​ថា SNSD) នៅ​តែ​ជា​ក្រុម​កូរ៉េ​ល្បី​មួយ។ មិន​ត្រឹម​តែ​មាន​សមាជិក​ពោរពេញ​ដោយ​ទេពកោសល្យ ប៉ុន្តែ​ក្រុម​​ចម្រៀង​ស្រី​របស់​ផលិតកម្ម SM នេះ ក៏​ល្បី​ដោយ​សារ​តែ​មាន​រូប​សម្រស់​​អមតៈ​មិន​ងាយ​ប្រែ​ប្រួល តួ​យ៉ាង​ដូច​ជា​ Taeyeon, Sunny, Yoona និង Seohyun ជា​ដើម។

  • ​Taeyeon

Taeyeon គឺ​ជា​​មេ​ក្រុម ហើយ​ក៏​ជា​សមាជិក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ផង​ដែរ។ ប៉ុន្តែ​តាំង​ពី​ប្រឡូក​សិល្បៈ​មក Taeyeon បាន​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​​ជា​ច្រើន​លើក​ថា​ជា​សមាជិក​ក្មេង​ជាង​គេ ដោយ​សារ​តែ​ទម្រង់​មុខ​ដូច​កូន​ក្មេង។ អ្នក​គាំទ្រ​បាន​ដាក់​ឈ្មោះ​ឲ្យ Taeyeon ថា​ "មេក្រុមកូនក្មេង" ថែម​ទៀត​ផង។

បើ​គិត​តាម​ឆ្នាំ​កូរ៉េ ពេល​នេះ Taeyeon មាន​អាយុ ៣១ ឆ្នាំ​ហើយ ប៉ុន្តែ​រូប​សម្រស់​មិន​ចាស់​តាម​អាយុ​ទាល់​តែ​សោះ។ មនុស្ស​ភាព​ច្រើន​យល់​ថា​សម្រស់​​ Taeyeon ពេល​នេះ​ស្អាត និង​ក្មេង​ជាង​ពី​មុន​ទៅ​ទៀត។

  • Sunny

Sunny ក៏​ជា​សមាជិក​ល្បី​ម្នាក់​ដែរ ព្រោះ​​តែ​មាន​​មុខ​ក្មេង​ជាង​អាយុ​នេះ​ឯង។ ត្បិត​ថា​ចូល​ដល់​វ័យ ៣១ ឆ្នាំ ប៉ុន្តែ​សម្រស់​របស់​ Sunny ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​នឹង​មនុស្ស​វ័យ ២០ ឆ្នាំ​ទៅ​វិញ។ មហាជន​និយាយ​ថា​ Sunny តែង​តែ​មាន​រូប​សម្រស់​ក្មេង​វ័យ និង​ស្រស់​ស្អាត ដោយ​សារ​តែ​មាន​ទម្រង់​មុខ​តូច។ បន្ថែម​ពី​នេះ​ស្នាម​ញញឹម​​ដ៏​ទាក់ទាញ ក៏​ជា​អាថ៌កំបាំង​ធ្វើ​ឲ្យ Sunny ក្មេង​ជាង​វ័យ​ផង​ដែរ។

  • Yoona

រូប​សម្រស់​ធម្មជាតិ​របស់​ Yoona តែង​តែ​ទាក់​បាន​ចំណាប់​អារម្មណ៍​មហាជន តាំង​ពី​ពេល​ប្រឡូក​សិល្បៈ​ដំបូង​មក។ បច្ចុប្បន្ន​នេះ​មាន​អាយុ ៣០ ឆ្នាំ​ហើយ​ ហើយ​សមាជិក SNSD រូប​នេះ តែង​តែ​​មាន​ឈ្មោះ​ក្នុង​ចំណាត់​ថ្នាក់​​​កំពូល​សម្រស់​របស់​កូរ៉េ​ខាង​ត្បូង។

  • Seohyun

ថ្មីៗ​នេះ Seohyun បាន​ក្លាយ​ជា​ប្រធានបទ​មួយ ក្នុង​ការ​ជជែក​វែកញែក​របស់​កូរ៉េ​។ មនុស្ស​ភាព​ច្រើន​បាន​រក​ឃើញ​ថា​សម្រស់​បច្ចុប្បន្ន​របស់ Seohyun មិន​ខុស​គ្នា​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ឡើយ។ ប្រសិន​បើ​ប្រៀបធៀប​រូប​បច្ចុប្បន្ន​ (វ័យ ២៨ ឆ្នាំ) នឹង​រូប​ពី​មុន (១៨ ឆ្នាំ) ចំណុច​ខុស​ប្លែក​​លើ​ទម្រង់​មុខ​គឺ​នៅ​ត្រង់​ចិញ្ចើម​របស់​ Seohyun តែ​មួយ​មុខ​ប៉ុណ្ណោះ៕

ចុចអាន៖

​​​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

;