ឆែក​តម្លៃ Galaxy S10 និងS10+ ថ្មី​និង​មួយ​ទឹក​លក់តាមហាងព្រឹកនេះ

  • 2019-07-10 02:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy S10 និង S10+ ដែល​បាន​ប្រកាស​ចេញ​កាល​ថ្ងៃ​ទី ២០ ខែ​កុម្ភៈគិត​ត្រឹម​ថ្ងៃ​នេះ​បាន​បង្ហាញ​ខ្លួន​បាន​ជាង ៤ខែ​ហើយ។

ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung ត្រកូល S ស៊េរី​ឆ្នាំ ២០១៩ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន និង​ចាប់​ផ្ដើម​មាន​លក់​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​មីនា។

Galaxy S10+ មាន​បំពាក់​អេក្រង់​​ទំហំ ៦,៤ អ៊ីញ អេក្រង់​ប្រភេទ QHD+ ប្រភេទ Super AMOLED​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បន្ថែម ដើម្បី​បាន​ទំហំ​អង្គ​ផ្ទុក​ដល់ ១,៥ TB ឯណោះ។

Galaxy S10 និងS10+ តម្លៃ​ថ្មី​លក់​តាម​ហាង៖

  • ទំហំ ៥១២ GB តម្លៃ​ប្រមាណ​ជា ១០៧៩ ដុល្លារ
  • ទំហំ ១២៨ GB ​តម្លៃ​ប្រមាណ​ជា ៩០៩ ដុល្លារ
  • ទំហំ ១២៨ GB តម្លៃ​ប្រមាណ​ជា ៨១៩ ដុល្លារ

Galaxy S10 និងS10+ តម្លៃ​មួយ​ទឹក​៖

  • ទំហំ ៥១២ GB តម្លៃ​ប្រមាណ​ជា ៩០០ ដុល្លារ
  • ទំហំ ១២៨ GB ​តម្លៃ​ប្រមាណ​ជា ៧៨០ ដុល្លារ
  • ទំហំ ១២៨ GB តម្លៃ​ប្រមាណ​ជា ៥៩០ ដុល្លារ

Galaxy S10+ ដែល​បាន​ប្រកាស​ចេញ​កាល​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ បូក​រួម​ជា​មួយ​លក្ខណៈ​ពិសេស​ដូច​ជា បន្ទះ​ឈីប​ Snapdragon 855 ឬ Exynos 9820, RAM ទំហំ​ ៦ GB, មាន​ថ្ម​ទំហំ ៤១០០ mAh មាន​កាមេរ៉ា​ខាង​មុខ​ពីរ​គ្រាប់ ​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​​ផង​ដែរ៕

ចុចអាន

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;