មានអ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or

  • 2019-07-10 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ballon d'Or គឺ​ពាន​រង្វាន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភព​បាល់ទាត់​ ដែល​ផ្ដល់​ឲ្យ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង​ France Football។

ចាប់តាំងពី​បង្កើត​កាលពីឆ្នាំ ១៩៥៦​ មក ពោល​គឺ​រយៈពេល ៦៣ឆ្នាំ មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ គឺ​ Lev Yashin របស់អតីត​សហភាព​សូវៀត ដែល​ឈ្នះ​កាលពីឆ្នាំ ១៩៦៣​។

អ្នកចាំទី Lev Yashin
ក្រៅ​ពី​នេះ ពាន Ballon d'Or ភាគ​ច្រើនបាន​ទៅ​ខ្សែប្រយុទ្ធ និងខ្សែបម្រើ ដែល​តែង​រក​គ្រាប់​បាល់​បានច្រើន។ អ្នកឈ្នះ​ពាន​នេះ​ច្រើន​ជាងគេ គឺ Cristiano Ronaldo និង​ Lionel Messi (៥ដង​ដូចគ្នា) តាម​ពី​ក្រោយ​ដោយ​ Michel Platini​, Johan Cruyff និង​ Marco van Basten ដែល​ធ្លាប់​ឈ្នះ​ម្នាក់​៣​ដង។

កាល​ពី​ឆ្នាំ​២០១៤​ អ្នកចាំទី​ Manuel Neuer ដែល​ជា​តួអង្គ​សំខាន់​មួយ​រូប​ជួយ​ អាល្លឺម៉ង់​ឈ្នះ​ World Cup បាន​ជាប់​ក្នុង​បេក្ខភាព ៣នាក់​ចុងក្រោយ ប៉ុន្តែ​មិន​បានឈ្នះ​នោះទេ ដោយ​ទទួល​ការ​បោះឆ្នោត ចាញ់ Cristiano Ronaldo។

ពាន Ballon d'Or

នៅ​ឆ្នាំ​២០១៩​ នេះ​ មាន​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ចាំ​ទី​ជា​បេក្ខភាព​ឈ្នះ​ Ballon d'Or សារ​ជា​ថ្មី​គឺ​ Alisson Becker ដែល​ឈ្នះ​ស្រោម​ដៃ​មាស​៣​ក្នុង​កម្មវិធី Premier League, Champions League និង​ Copa America។ Alisson រក្សាទី​ឬ​ Clean sheet ២១​ប្រកួត​ក្នុង​ចំណោម​៣៨​ប្រកួត​នៅ​លីគ​អង់គ្លេស ហើយ​នៅ​ Copa តាំង​ពី​វគ្គ​ចែក​ពូល​ដល់​ផ្ដាច់ព្រ័ត្រ​រូប​គេ​របូត​តែ​១​គ្រាប់​គត់​ដែល​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ប៉េរូ។

Alisson បេក្ខភាព​លេចធ្លោ​មួយ ដែល​សង្ឃឹម​ថា​នឹង​ឈ្នះ Ballon d'Or ឈ្នះនេះ

តើ Alisson នឹងអាច​ក្លាយជា​អ្នកចាំទី​ ទី២ ដែល​អាច​ឈ្នះ​ពាន Ballon d'Or បាន​ដែរ​ឬទេ?

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី
;