លោក ស៊ុន ចាន់ថុល និងលោក គួច ចំរើន បើក​កិច្ចប្រជុំ​ពាក់ព័ន្ធនឹង​ការ​ស្ថាបនាផ្លូវ និង​ប្រព័ន្ធ​លូ ក្នុង​ខេត្ត​ព្រះសីហនុ

  • 2019-07-10 03:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនត្យ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា ពាក់ព័ន្ធ​ប្រព័ន្ធ​លូ​មេរំដោះ​ទឹកភ្លៀង ប្រព័ន្ធលូ​មេរំដោះ​ទឹកកខ្វក់ និងការ​ស្ថាបនាផ្លូវ​ដែលមាន​ការខូចខាត​ទូទាំង​ខេត្តព្រះសីហនុ​ទាំងមូល។

រូបថត៖ ហ្វេសប៊ុកលោក គួច ចំរើន
បើតាម​ការបង្ហោះនៅលើទំព័រ​ហ្វេសប៊ុក​លោក គួច ចំរើន ឱ្យដឹងថា ជា​លទ្ធផល​នៃ​កិច្ចប្រជុំ សម្រាប់​បញ្ហាលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង និង​បញ្ហា​ខូចខាត​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលកើតមាន​កន្លងមក​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ រួមជាមួយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន នឹងខិតខំ​ធ្វើការ​ដោះស្រាយ​ឱ្យបាន​នៅក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។
រូបថត៖ ហ្វេសប៊ុកលោក គួច ចំរើន

លោក គួច ចំរើន ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ព្រះសីហនុ​ទាំងអស់ ចូលរួម​សហការ​ប្រកបដោយ​ឆន្ទៈខ្ពស់ ដើម្បីឲ្យ​គម្រោង​ការណ៍​ទាំងអស់​ខាងលើ​នេះ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទទាក់ទង

-លោក គួច ចំរើន ជំរុញ​ឱ្យ​ជួសជុលកែលម្អ​ផ្លូវខូច និង​ពង្រីក​បន្ថែម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​ព្រះសីហនុ

-លោក គួច ចំរើន លើកឡើង​ពី​ផែនការ​ដែល​គ្រោងនឹង​ដោះស្រាយ​ឆាប់ៗ​​ក្នុងខេត្ត​ព្រះសីហនុ

-លោក គួច ចំរើន ប្រាប់​វិនិយោគិន​ចិន ពី​ការងារ​ដំបូង​ដែល​ត្រូវធ្វើ​ក្នុងនាម​ជាអភិបាលខេត្ត​ព្រះសីហនុ​ថ្មី

អត្ថបទ៖ សំភី

អត្ថបទថ្មី
;