អាមេរិក​ថា លក់អាវុធឱ្យ​តៃវ៉ាន់​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា តែនៅ​គោរព «គោលការណ៍​ចិនមួយ»

  • 2019-07-10 04:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក លោកស្រី Morgan Ortagus បាន​បញ្ជាក់​កាលពី​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៩​ថា ការ​លក់​អាវុធរបស់​អាមេរិក​ទៅឱ្យ​តៃវ៉ាន់ គឺដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់កោះ​មួយនេះ​តែប៉ុណ្ណោះ ប៉ុន្តែ​អាមេរិក​នៅតែរក្សា​គោលជំហរ​គោរព ​«គោលនយោបាយ​ចិន​មួយ» ដដែល។

លោកស្រី​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ផលប្រយោជន៍​របស់​យើង​នៅតៃវ៉ាន់ ជាពិសេស​ពាក់ព័ន្ធនឹង​ការ​លក់អាវុធ​ទាំងនេះ គឺ​ដើម្បី​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព នៅក្នុង​តំបន់។ ហើយ​ដូច្នេះ ក៏​គ្មាន​ការផ្លាស់ប្តូរ​ណាមួយ​ដែរ​នៅក្នុង​គោលនយោបាយ​ចិនមួយ​ដែលយើង​បាន​គោរព​ជាយូរ​មកហើយ​នោះ»។

សូម​ជម្រាប​ថា ចិន​បាន​ប្រកាសតវ៉ា​ចំពោះ​អាមេរិក ដែលបាន​សម្រេច​លក់​រថក្រោះ និង​មីស៊ីល ព្រមទាំង​ឧបករណ៍​យោធា​ផ្សេងទៀត​ដែលមាន​តម្លៃ​សរុប ២,២ពាន់លានដុល្លារ ឱ្យតៃវ៉ាន់ ដោយ​ចិន​បានជំរុញ​ឱ្យ​អាមេរិក​លុបផែនការ​នេះចោលវិញ ហើយ​បញ្ឈប់​ការទាក់ទង​យោធា​គ្រប់​រូបភាព​ជាមួយ​តៃវ៉ាន់ ដើម្បី​ចៀសវាង​ភាព​ល្អក់កករ​ក្នុង​ទំនាក់ទំនង​រវាងចិន និង​អាមេរិក៕

ចុចអាន​បន្ថែម

-ចិនប្តឹង​អាមេរិក រឿង​យល់ព្រម​លក់រថក្រោះ និងមីស៊ីល​តម្លៃ​ជាង ២ពាន់លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

-អាមេរិក ព្រមលក់​រថក្រោះ​និង​មីស៊ីលតម្លៃ​ជាង ២ពាន់​លាន​ដុល្លារ ឱ្យ​តៃវ៉ាន់​ហើយ

-តៃវ៉ាន់​ស្នើសុំទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់​គ្រាប់ ពី​អាមេរិក

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;