សម្តេច ហ៊ុន សែន ចាកចេញពី​មន្ទីរពេទ្យហើយ

  • 2019-07-10 06:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ពីប្រទេសសិង្ហបុរី​ថា កាលពី​ព្រឹកមិញ​សម្តេចបាន​ចាកចេញពី​មន្ទីរពេទ្យ​មកនៅ​សណ្ឋាគារ​វិញហើយ ដោយគ្រោងមក​កម្ពុជាវិញ​នៅថ្ងៃនេះ​តែម្តង។

សម្តេចបាន​ឱ្យដឹងតាមរយៈ​ទំព័រ​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ «ជនរួមជាតិ​ជាទី​នឹក​រឮក និងកូនក្មួយ​ជាទីស្រឡាញ់ ពុកបាន​ចេញពី​មន្ទីរពេទ្យ​ មកនៅ​សណ្ឋាគារ​តាំងពី​ព្រឹក​ម្សិលមិញម្ល៉េះ។ ថ្ងៃទី១០ កក្កដា​នេះ នឹង​ត្រឡប់មក​ដល់ភ្នំពេញ​វិញ ដើម្បីដឹកនាំ​ប្រជុំគណៈរដ្ឋមន្ត្រី​នៅថ្ងៃទី១២ កក្កដា ២០១៩។ អរគុណ​បងប្អូនជន​រួមជាតិ និងកូនក្មួយដែលបាន​ជូនពរ ឬបារម្ភពី​សុខភាព​ខ្ញុំ»៕

រូបថតដែលសម្តេច ហ៊ុន សែន សម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសិង្ហបុរីកាលពីថ្ងៃអាទិត្យកន្លងទៅ
**ចុចអាន​បន្ថែម**៖

-សម្តេច ហ៊ុន សែន មាន​បញ្ហា​គ្រេច​ស្មា ត្រូវទៅព្យាបាលនៅសិង្ហបុរី

-សម្តេច ហ៊ុន សែន៖ ឈប់បាន​ឈប់ទៅ អ្នក​ដែលបន់​ឱ្យខ្ញុំឆាប់ស្លាប់ ​យមរាជ​មិនត្រូវការ​ជីវិតខ្ញុំទេ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;