រកឃើញ​២ក្រុម​កក់កៅអី​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Africa Cup of Nations ហើយ

  • 2019-07-11 01:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចំនួន២​ដែល​កក់កៅអី​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Africa Cup of Nations គឺ ​សេណេហ្គាល់ និង​នីហ្សេរីយ៉ា បន្ទាប់ពីក្រុម​ទាំង២នេះ បានយក​ឈ្នះគូប្រកួតរៀងៗ​ខ្លួន​នៅវគ្គ ៨ក្រុមកាល​ពីយប់មិញ។

​សេណេហ្គាល់​បានយក​ឈ្នះ បេនីន ក្នុង​លទ្ធផល ១-០ ធ្វើបាន​ដោយ Idrissa Gana Gueye នៅនាទី៧០។ ចំណែក ​នីហ្សេរីយ៉ា បាន​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ២-១ ក្នុងនោះ ២គ្រាប់​របស់នីហ្សេរីយ៉ា ធ្វើបានដោយ Samuel Chukwueze នាទី២៧ និង William Troost-Ekong នាទី៨៩ ឯ១គ្រាប់​របស់អាហ្វ្រិកខាងត្បូង ធ្វើបាន​ដោយ Bongani Zungu នាទី៧១។

ទោះជា​យ៉ាងណា ​សេណេហ្គាល់ និង​នីហ្សេរីយ៉ា មិន​ប៉ះគ្នា​នៅវគ្គ Semi ឡើយ ពោលគឺក្រុម​ទាំង២នឹង​ត្រូវជួបក្រុម​ដែលឈ្នះពី​ការប្រកួតរវាង កូដូវ័រ Vs អាល់ហ្សេរី និង​ ម៉ាហ្គាដាស្កា Vs ទុយណេស៊ី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;