រង់ចាំមើល​ឆាប់ៗ​នេះ! តើ​ឥណ្ឌា អាច​ក្លាយ​ជា​ប្រទេសទី៤ ដែល​ឡើង​ដល់ឋាន​ព្រះចន្ទ​ឬអត់?

  • 2019-07-11 04:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា បាន​ប្រកាស​ថា ឥណ្ឌានឹង​បាញ់បង្ហោះ​យាន​អវកាស Chandrayaan-2 ទៅកាន់​ប៉ូល​ខាងត្បូង​នៃភព​ព្រះចន្ទ នៅថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ខាងមុខ​នេះ។

រូបថត៖ ISRO
គោលបំណង​នៃបេសកកម្ម​នេះ គឺ​ដើម្បី​បង្កើត​នូវយុគសម័យថ្មី​នៃការ​រុករក បង្កើន​ការយល់ដឹង​បន្ថែម​របស់​មនុស្សជាតិ​លើភព​ព្រះចន្ទ ក៏ដូចជា​អវកាស ជំរុញភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា លើក​កម្ពស់​សម្ព័ន្ធមិត្ត​សកល និង​លើកទឹកចិត្ត​ដល់អ្នករុករក និងអ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ។

លើសពីនេះ តំបន់​ប៉ូលខាងត្បូងនៃ​ភពព្រះចន្ទ គឺ​មាន​ចំណុច​គួរឱ្យចាប់​អារម្មណ៍​ជាង​ប៉ូល​ខាងជើង ពោលគឺមាន​ទំហំធំជាង និង​អាចមាន​វត្តមាន​ទឹក និង​ផ្ទុក​កំណត់ត្រា​ហ្វូស៊ីល​ដែល​បង្ហាញពី​ការកកើត​ឡើង​នៃប្រព័ន្ធព្រះអាទិត្យ​ផងដែរ។

Chandrayaan-2 នឹងចុះចត​លើផ្ទៃដីភពព្រះចន្ទ​នៅតំបន់​ប៉ូល​ខាងត្បូង ហើយ​ប្រសិន​បើចុះចត​ជោគជ័យ នោះ​ឥណ្ឌា​នឹងក្លាយជាប្រទេសទី៤ ដែល​បាន​ប៉ះដី​ភពនេះ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) និង​ចិន។

គួរ​រំលឹក​ថា អ៊ីស្រាអែល ក៏​បាន​ប៉ុនប៉ងបញ្ជូន​យានអវកាស និងចុះចត​នៅលើ​ភពព្រះចន្ទ​ដែរ ប៉ុន្តែ​ត្រូវបរាជ័យ ដោយ​បានធ្លាក់​ក្នុងអំឡុងពេល​ព្យាយាម​ចុះចត ដោយសារ​បញ្ហាបច្ចេកទេស​គ្រឿង​ម៉ាស៊ីន កាលពីខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ៕

ប្រភព៖ indiatoday ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;