វីដេអូ​បង្ហាញ​ពីផ្លូវល្បឿនលឿន និង​រថភ្លើង​ល្បឿនលឿន​នៅចិន ដែល​ទើប​បើក​ដំណើរការ

  • 2019-07-11 07:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ល្បឿនលឿន​ដែល​ភ្ជាប់​ក្រុង Guigang និង​តំបន់ Long'an នៃ​ក្រុង​ណាននីង (Nanning) នៅក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ត្រូវបាន​បើក​ឱ្យធ្វើ​ចរាចរណ៍​ហើយ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ ការសាងសង់​ផ្លូវនេះ​គឺដើម្បីជំរុញ​ការតភ្ជាប់​ក្នុងតំបន់ Greater Bay ដែលរួម​មាន ហុងកុង ម៉ាកាវ និងក្រុង​ចំនួន៩ ក្នុងខេត្ត​ក្វាងទុង។ ជាមួយគ្នា​នេះ រថភ្លើង​ល្បឿលឿន​ដែលភ្ជាប់​គ្នា​រវាង​ក្រុងណាននីង និង​ហុងកុង ក៏ត្រូវបាន​បើកឱ្យដំណើរការ​ផងដែរ។ ការធ្វើដំណើរ​ទៅមក​រវាង​ក្រុង​ទាំង២ ប្រើពេល​ត្រឹម ៤ម៉ោង​ប៉ុណ្ណោះ។

សូមទស្សនា​វីដេអូ៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;