រដ្ឋមន្រ្តីមហាផ្ទៃ៖ មកដល់​ពេល​នេះ មាន​លុយ​ខុសច្បាប់​ជាង ៧លាន​ដុល្លារ​ បាន​នាំចូល​មក​កម្ពុជា

  • 2019-07-12 01:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា គិតមក​ដល់ពេល​នេះ លុយខុស​ច្បាប់ជាង ៧លាន​ដុល្លារ​អាមេរិក ដែលនាំចូល​មកកម្ពុជា​តាម​ច្រកអន្តរជាតិ ត្រូវបាន​សមត្ថកិច្ច​ដកហូត និងឃាត់ខ្លួន​ជនបរទេស​មួយចំនួន ហើយ​លុយខុសច្បាប់​ទាំងនោះ ត្រូវបាន​តម្កល់​នៅ​ធនាគារជាតិ ដើម្បី​ស្រាវជ្រាវ​រកប្រភព​ដើម។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេច​ក្រឡាហោម បានថ្លែងប្រាប់​អ្នកកាសែត​នៅក្រៅ​ពិធីទិវា​ប្រជាជន​ពិភពលោក លើកទី៣០ កាលពី​រសៀលថ្ងៃទី​១១ ខែ​កក្កដា​ថា ទាក់ទង​នឹង​លុយ​ដែលនាំចូល​កម្ពុជា​ដោយ​ខុសច្បាប់ គឺឃាត់ទុក​ជាបណ្តោះអាសន្ន​ដើម្បីរក​ប្រភព។ រហូតមកដល់​ពេលនេះ លុយដែល​ឃាត់ទុក ជាង៧លាន៤សែន ប៉ុន្តែឃាត់ទុក​ជាបណ្តោះ​អាសន្នសិន តើលុយនឹង​វាមាន​ប្រភពត្រឹមត្រូវ ឬមិន​ត្រឹមត្រូវ។

សម្តេច ស ខេង ពន្យល់​ថា៖ «ទាក់ទងរឿង​លុយហ្នឹង យើងទុក​នៅ​ធនាគារ ដើម្បី​រង់​ចាំការ​ស៊ើបអង្កេត យើងចាត់​ឲ្យមានការ​ស៊ើបអង្កេត​ប្រភពដើម ហើយមនុស្សឃាត់​ទុកដែរ។ ហើយការ​ស៊ើបអង្កេត​មិនទាន់​បាន​ស៊ើបអង្កេត​ច្បាស់លាស់​ដោយសារហុងកុង​មាន​បញ្ហាបាតុកម្ម ប៉ូលិស​ហុងកុង​សុំពន្យារបន្តិច​ ហើយយើងនឹង​ធ្វើការ​ស៊ើបអង្កេត​ឲ្យដឹង​ថា ឫសគល់​នៃបញ្ហា​ហ្នឹង​វាយ៉ាងម៉េច»។

រដ្ឋមន្រ្តីមហាផ្ទៃ បាន​បញ្ជាក់ទៀត​ថា ការនាំចូល​លុយខុសច្បាប់​មកកាន់​ប្រទេស​កម្ពុជា មានច្រើន​ជាង៥ករណី ដែល​សមត្ថកិច្ច​កំពុងតែ​ស៊ើបអង្កេត និងសុំកិច្ចសហការ​ពីប្រទេសពាក់ព័ន្ធ​ថែមទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;