កីឡាករភ្នំពេញក្រោនមួយរូប ស៊ុត១១គ្រាប់ ក្នុង ២ប្រកួត សង្ឃឹមឈ្នះស្បែកជើងមាស Hun Sen Cup 2019
- 2019-07-12 02:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករភ្នំពេញក្រោនមួយរូប ស៊ុត១១គ្រាប់ ក្នុង ២ប្រកួត សង្ឃឹមឈ្នះស្បែកជើងមាស Hun Sen Cup 2019
ចន្លោះមិនឃើញ
ពានរង្វាន់សម្ដេចហ៊ុន សែន ឬ Hun Sen Cup 2019 បានរកឃើញ ៦ក្រុម ដែលត្រូវឈានទៅវគ្គ ៦ក្រុមចុងក្រោយហើយ ពោលគឺនៅសល់តែ ២ក្រុមទៀត ដែលនឹងរកឃើញ នាពាក់កណ្ដាលសប្ដាហ៍ក្រោយ។
ក្រោយប្រកួត ២ជើង នៅវគ្គ ១៦ក្រុមចុងក្រោយ គេសង្កេតឃើញកីឡាករមួយរូបរបស់ភ្នំពេញក្រោន គឺ វ៉ា សុខថន កំពុងមានសង្ឃឹមខ្ពស់ជាងគេ ថានឹងអាចឈ្នះពានស្បែកជើងមាស (ស៊ុតបញ្ចូលទីច្រើនជាងគេ) ក្រោយរកបានដល់ទៅ ១១គ្រាប់ ក្នុងការប្រកួត២ជើង ទល់នឹងក្រុមខេត្តកំពង់ចាម។
កាលពីជើងទី១ កីឡាករសញ្ជាតិខ្មែរ-បារាំងរូបនេះ រកបាន ៥គ្រាប់ម្នាក់ឯង ជួយឲ្យភ្នំពេញក្រោន បំបាក់កំពង់ចាម ១០-០។ ចំណែកក្នុងជើងទី២ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ វ៉ា សុខថន បានស៊ុត ៦គ្រាប់ទៀត ក្នុងជ័យជម្នះ ១៤-០។ សរុបលទ្ធផលទាំង២ ជើង ភ្នំពេញក្រោន ឈ្នះ កំពង់ចាម ២៤-០។
កីឡាករដែលស៊ុតចូលច្រើនបំផុតលំដាប់ទី២ គឺ ចាន់ វឌ្ឍនាកា របស់បឹងកេត ដែលរកបាន ៤គ្រាប់ ក្នុងការប្រកួត ២ជើងទល់នឹងក្រុមខេត្តសៀមរាប ចំណែកម៉ៅ ពិសិដ្ឋ របស់ភ្នំពេញក្រោន រកបាន ៣គ្រាប់។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន ម្ចាស់ស្បែកជើងមាស Hun Sen Cup គឺបានទៅកីឡាករនួន បូរី របស់ក្លឹបនគរបាលជាតិ ដែលរកបាន ៧គ្រាប់៕