ការទិញ F-35 ពីអាមេរិករបស់កូរ៉េខាងត្បូង នឹងបង្ខំឱ្យកូរ៉េខាងជើង ធ្វើតេស្តអាវុធពិសេស ដើម្បីកម្ទេចចោល
- 2019-07-12 03:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទិញ F-35 ពីអាមេរិករបស់កូរ៉េខាងត្បូង នឹងបង្ខំឱ្យកូរ៉េខាងជើង ធ្វើតេស្តអាវុធពិសេស ដើម្បីកម្ទេចចោល
ចន្លោះមិនឃើញ
ការទិញយន្តហោះបំបាំងកាយ F-35 ពីអាមេរិករបស់កូរ៉េខាងត្បូង នឹងបង្ខំឱ្យប្រទេសកូរ៉េខាងជើង អភិវឌ្ឍ និងធ្វើតេស្តអាវុធពិសេស ដើម្បីកម្ទេចសព្វាវុធនេះចោល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានខាងជើង KCNA កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
អ្នកស្រាវជ្រាវរូបនោះបានលើកឡើងយ៉ាងដូច្នេះថា៖ «គ្មានអ្វីដែលគួរឱ្យសង្ស័យសោះឡើយ ចំពោះការទិញយន្តហោះ F-35 ដែលមានគោលបំណងបង្កើនអំណាចយោធា ទៅលើប្រទេសជិតខាងក្នុងតំបន់ ជាពិសេសឈ្លានពានប្រទេសកូរ៉េខាងជើង ដែលជាប់របងជាមួយ។ យើងគ្មានជម្រើសណាផ្សេងក្រៅពីអភិវឌ្ឍ និងសាកល្បងអាវុធពិសេស ដើម្បីបំផ្លាញចោលទាំងស្រុងចំពោះយន្តហោះបំបាំងកាយនៅក្នុងប្រទេសកូរ៉េខាងត្បូង»
កាលពីខែមីនាកន្លងទៅ កូរ៉េខាងត្បូងបានទទួលយន្តហោះចម្បាំង F-35 ពីរគ្រឿងពីអាមេរិក ហើយសល់ប៉ុន្មានទៀតនឹងទទួលបាននៅឆ្នាំនេះ។ ជាមួយគ្នានោះ កូរ៉េខាងត្បូង បានយល់ព្រមទិញយន្តហោះដែលមានបច្ចេកវិទ្យាឈានមុខចំនួន ៤០គ្រឿង ដែលនឹងត្រូវបញ្ជូនទាំងអស់ត្រឹមឆ្នាំ២០២១៕