តួ​​រឿង​ Endgame ​៦ រូប រក​ចំណូល​បាន​ច្រើន​ជាង​គេក្នុងពេល ១ ឆ្នាំ

  • 2019-07-12 04:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​បាន​ក្លាយ​ជា​​ស៊ុបពើហេរូ​របស់​ Marvel ពិត​ជា​មិន​ធម្មតា​ទេ។ ជាក់​ស្ដែង​តារា​សម្ដែង​ចំនួន ៦ រូប​ ដែល​ដើរ​តួ​ក្នុង​សែស្រឡាយ​ភាព​យន្ត MCU បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង ១០០ ក្នុង​លោក របស់​ទស្សនា​វដ្ដី Forbes ដែល​គិត​​ចាប់​ពី​ខែ​មិថុនា ២០១៨ ដល់​មិថុនា ២០១៩។

  • Paul Rudd/Ant-Man រក​ចំណូល​បាន ៤១ លានដុល្លារ

ឈរ​លេខ​ ៨៣ ក្នុង​បញ្ជី Forbes។ Paul Rudd អាច​រក​ចំណូល​ពី​​ខ្សែ​ភាពយន្ត​ "Ant-Man and the Wasp” ចេញ​ផ្សាយ​ឆ្នាំ​មុន​ និង​ភាពយន្ត​ "Avengers: Endgame” ដែល​ចេញ​ផ្សាយ​ឆ្នាំ ២០១៩ នេះ។

  • Chris Evans/Captain America រក​ចំណូល​បាន​ ៤៣,៥ លាន​ដុល្លារ

​ឈរ​លេខ​ ៧៣ ក្នុង​បញ្ជី Forbes។ ពេល​សម្ដែង​ជា​ Captain America លើក​ដំបូង​នៅ​ឆ្នាំ ២០១១​តារា​ប្រុស​រូប​នេះ​អាច​ទទួល​បាន​កម្រៃ​ត្រឹម ១ លាន​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​កម្រៃ​​របស់ Chris Evans​ បាន​ឡើង​ដល់ ១៥ លាន​ដុល្លារ​នៅ​​វគ្គ​បន្ត​បន្ទាប់។

  • Scarlett Johansson/Black Widow រក​ចំណូល​បាន ៥៦ លាន​ដុល្លារ​

​ឈរ​លេខ​ ៤៧ ក្នុង​បញ្ជី Forbes។ Scarlett អាច​រក​ចំណូល​បាន​ ១៥ លាន​ដុល្លារ​ពី​ភាពយន្ត "Endgame”។ ត្បិត​ថា​ Black Widow បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​វគ្គ​ចុង​ក្រោយ ប៉ុន្តែ​តួនាទី​របស់ Scarlett ជា​មួយ​តួ​អង្គ​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ នាង​អាច​រក​ ១៥ លាន​ដុល្លារ​បន្ថែម​ទៀត​ពី​ការ​ថត​ខ្សែ​ភាពយន្ត​ទោល​នៃ Black Widow ដែល​កំពុង​ស្ថិត​ក្នុង​ការ​ផលិត។

  • Bradley Cooper/Rocket រក​ចំណូល​បាន ៥៧ លាន​ដុល្លារ​

ឈរ​លេខ​ ៤៣ ក្នុង​បញ្ជី Forbes។ ទាំង​​ស្នាដៃ​ក្នុង​ខ្សែ​ភាពយន្ត​ "A Star Is Born” និង "Endgame” ផង​ ធ្វើ​ឲ្យ​ Bradley មាន​ឆ្នាំ​ដ៏​កាក់កប​មួយ។ លោក​អាច​ទទួល​បាន​ភាគ​លាភ​ពី "A Star Is Born” ដែល​បាន​​ដើរ​តួ​អង្គ​សំខាន់​ផង, ជា​អ្នក​សរសេរ​សាច់​រឿង​ផង, ជា​អ្នក​ដឹក​នាំ​ផង និង​ជា​អ្នក​ផលិត​ផង​ រួម​នឹង​ "Endgame” ដែល​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​​ច្រើន​​ជាង​គេ​ក្នុង​លោក​លំដាប់​ទីពីរ។

  • Robert Downey Jr/Iron Man រក​ចំណូល​បាន ៦៦ លាន​ដុល្លារ

ឈរ​លេខ​ ៣១ ក្នុង​បញ្ជី Forbes។ ជា​អ្នក​​ចាប់​ផ្ដើម​​​ដំបូង​ក្នុង​ភាពយន្ត MCU ហេតុ​នេះ​ Robert គឺ​ជា​តារា​សម្ដែង​ម្នាក់​ដែល​ទទួល​បាន​កម្រៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​សែស្រឡាយ​ភាពយន្ត​នេះ។ មាន​ការ​រាយការណ៍​ថា Robert អាច​ទទួល​បាន​ថ្លៃ​ខ្លួន​ដល់ ៧៥ លាន​ដុល្លារ ពី​ការ​ដើរ​តួ​ជា​ Iron Man ក្នុង​វគ្គ Endgame។

  • Chris Hemsworth/Thor រក​ចំណូល​បាន ៧៦,៤ លានដុល្លារ

ឈរ​លេខ​ ២៤ ក្នុង​បញ្ជី Forbes។ ត្បិត​ថា Robert មាន​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ចក្រវាល MCU ប៉ុន្តែ Chris Hemsworth អាច​ឈរ​នៅ​លេខ​រៀង​ខ្ពស់​ជាង​ក្នុង​បញ្ជី​ Forbes។ Chris អាច​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ពី "Endgame” និង​ការ​ដើរ​តួ​ក្នុង​រឿង "Men in Black: International” ដែល​ចាក់​បញ្ចាំង​បន្ទាប់​ពី Endgame ផង​ដែរ៕

ចុចអាន៖

​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

;