គម្រោង​សាងសង់​ស្ថានីយ​សូឡានៅ​ក្នុងខេត្ត​ចំនួន៤ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត

  • 2019-07-12 06:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាព្រឹក​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​សម្រេច​អនុម័ត​ទាំងស្រុង​ដោយគ្មាន​ការ​កែប្រែ​លើ «សំណើ​សុំការ​ពិនិត្យ​សម្រេច​ លើ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៤​គម្រោង សរុប​អានុភាព ១៤០ មេហ្គាវ៉ាត់​ដើម្បី​ផលិត​អគ្គិសនី​លក់ឲ្យ​អគ្គិសនី​កម្ពុជា»។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

យោងតាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឱ្យដឹង​ថា ការបន្ថែម​ស្ថានីយ​ផលិតអគ្គិសនីដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ទាំង ០៤ គម្រោង​នេះ រួមមាន​ដូចខាងក្រោម៖

-គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០ មេហ្កាវ៉ាត់

-គម្រោងទី២ នៅខេត្តបាត់ដំបង ៦០ មេហ្កាវ៉ាត់

-គម្រោងទី៣ នៅខេត្ត​បន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់

-និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។

អ្នកនាំពាក្យ​បន្តថា ពិតមែនតែ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ​ ផ្តល់​ថាមពល​អគ្គិសនី​ឲ្យកម្ពុជា​បាន​តិចតួច​ក្នុង​រង្វង់ ១៨,៥ភាគរយ និង​ប្រែប្រួល​ជាប្រចាំ​ទៅតាម​ស្ថានភាព​ពន្លឺ​តិច ឬច្រើន តាមម៉ោង​នីមួយៗ​ក៏ដោយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ ជាការអភិវឌ្ឍមួយ​ដែល​អាចធ្វើបាន​រហ័ស និង​មានការ​គាំទ្រផ្គល់​ហិរញ្ញប្បទាន​ច្រើន។

ក្នុងសភាពការណ៍​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ខំរិះរក​មធ្យោបាយ​បន្ថែម​ប្រភពអគ្គិសនី​ផ្សេងៗ ផ្តល់ឲ្យ​ប្រព័ន្ធផ្គត់ផ្គង់​ដើម្បី​ចៀសឲ្យផុត​ពីការខ្វះ​អគ្គិសនី​នៅឆ្នាំ២០២០ និងឆ្នាំ​បន្តបន្ទាប់​ទៀត ការអភិវឌ្ឍប្រភពអគ្គិសនីដើរ​ដោយពន្លឺព្រះអាទិត្យ​បន្ថែម គឺពិតជា​មាន​សារៈសំខាន់ និងមាន​ប្រយោជន៍ ដោយវា​អាចជួយផ្តល់​បន្ថែមប្រភព​អគ្គិសនី​ដើម្បីដោះស្រាយ​បង្គ្រប់​កង្វះខាត​សេចក្តីត្រូវការអគ្គិសនី​ផង និងជួយផ្តល់​លទ្ធភាព​ឲ្យវារីអគ្គិសនី​អាចរក្សាទុក​ទឹក​ក្នុងអាង​បានច្រើន​ជាងមុន​ សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង។

បើតាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ការវិនិយោគ​គម្រោងនេះ​មានផល​ប្រយោជន៍​ចំពោះ​កម្ពុជា ដូចខាងក្រោម ៖

-ទទួលបាន​អគ្គិសនី​ពីប្រភព​ថាមពល​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈដែលមាន​តម្លៃ​ខ្ពស់។

-ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​ផង និង​ជួយផ្តល់​លទ្ធភាព​ឲ្យវារីអគ្គិសនី​អាចរក្សាទុកទឹក​ក្នុងអាង​បានច្រើន​ជាងមុន សម្រាប់​ដំណើរការ​នៅពេលត្រូវការ​ចាំបាច់​ផង។

-នាំមកនូវ​បច្ចេកវិទ្យា​ថ្មី ផ្តល់​ការងារ​ជូនប្រជាពលរដ្ឋទាំងក្នុង​ពេល​សាងសង់ និង​ដំណើរការ ។

-លើមូលដ្ឋាន​នៃច្បាប់​ស្តីពី​សារពើពន្ធ​ដែលមាន​ជា​ធរមាន

-រាជរដ្ឋាភិបាល​នឹងទទួល​បាន​ចំណូល​ពន្ធប្រមាណ​ជាង ១,៨លានដុល្លារអាមេរិក​ក្នុង ១ឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល ២១​ឆ្នាំ ដោយមិនទាន់​គិតដល់​ពន្ធដ៏ទៃទៀត​ដែល​អគ្គិសនី​កម្ពុជា និងអ្នក​ចែកចាយ​អគ្គិសនី​ដ៏ទៃទៀត​ត្រូវបង់​នៅឡើយ៕

អត្ថបទ៖ សំភី

;