សម្តេច ស ខេង៖ អ្នកជិះម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព នឹងត្រូវ​ឃាត់​មិនឱ្យ​ធ្វើដំណើរ​ទៅមុខ​ទៀតឡើយ

  • 2019-07-14 03:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា នឹង​ចាត់វិធានការ​លើអ្នក​ជិះម៉ូតូ​ដែល​អត់ពាក់​មួក​សុវត្ថិភាព ដោយត្រូវ​ឃាត់ទុក​នៅហ្នឹង​កន្លែង ហើយ​ឱ្យអ្នកជិះ​ម៉ូតូនោះ​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បីបាន​មួក​សុវត្ថិភាព​សិន ទើប​អនុញ្ញាត​ឱ្យធ្វើដំណើរ​ទៅទៀត​បាន។

ការ​ថ្លែងខាងលើ​នេះ ធ្វើឡើង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា ក្នុងវត្ត​បុញ្ញខេត្តារាម ហៅ​វត្តថ្មី ស្ថិតនៅ​ភូមិលេខ៨ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្តេច​ក្រឡាហោម បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**បើអ្នកជិះ​ម៉ូតូ ហើយអ្នក​មិន​ពាក់មួក គឺប៉ូលិស​មានភារកិច្ច​ឃាត់អ្នក​មិនឱ្យធ្វើ​ដំណើរ​តទៅ​ទៀត។ សូមឱ្យអ្នក ទាក់ទង​របៀប​ណា​វិធីណា​ក៏ដោយ​ យកមួក​មកពាក់​សិន បានឱ្យធ្វើ​ដំណើរ​ទៅទៀត។ អត់យក​ម៉ូតូហ្នឹង​ទុកទេ គាត់គ្រប់គ្រង​ម៉ូតូ​ខ្លួនឯង តែមិន​ឱ្យអ្នក ធ្វើដំណើរ​តទៅទៀត ដើម្បី​ជីវិត​អ្នក។ ទោះបីរឿង​អីក៏ដោយ មិនឱ្យ​ទៅតែម្តង**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;