សម្តេច ហ៊ុន សែន ថាប្រជាជនបើកឡានម៉ូតូ វ៉ាឡានសម្តេចយ៉ាងសប្បាយ

  • 2019-07-14 11:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច​បាន​បើកកូនឡាន​ តាមផ្លូវជាតិលេខ២១ ចន្លោះក្រុងតាខ្មៅ និងស្រុកស្អាង ប៉ុន្តែប្រជាជនអ្នកធ្វើដំណើរតាមដងផ្លូវនេះ មិនបានដឹងថា នោះជាឡានរបស់សម្តេចទេ ហើយពួកគេបានបើកវ៉ាឡានសម្តេចយ៉ាងសប្បាយ។

សម្តេច ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ​ថា៖ «អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឱ្យបើកកូនឡានទេ ដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាននិងជិះម៉ូតូមិន ដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ»៕

អត្ថបទ៖ សំភី

;