ទីស្ដីការគណៈរដ្ឋមន្ត្រី មោឃភាពបណ្ណកាន់កាប់អចលនវត្ថុក្រុមហ៊ុន ING Holding នៅបឹងជើងឯក
- 2019-07-15 01:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីស្ដីការគណៈរដ្ឋមន្ត្រី មោឃភាពបណ្ណកាន់កាប់អចលនវត្ថុក្រុមហ៊ុន ING Holding នៅបឹងជើងឯក
ចន្លោះមិនឃើញ
ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) របស់លោកឧកញ៉ា អ៉ឹង ប៊ុនហូវ នៅបឹងជើងឯក។ ការមោឃភាពនេះ ដោយសារក្រុមហ៊ុនមិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥បណ្ណ គឺបណ្ណលេខភព ៦៨៥៧៨ , ភព ៦៨៥៧៩ , ភព ៦៨៥៨០ , ភព ៦៨៥៨២ និងភពលេខ ៦៨៥៨៣ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ជាមួយគ្នានេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចនិរាករណ៍លិខិតលេខ ១៩៨ ស.ជ.ណ ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិតលេខ ៨០១ ស.ជ.ណ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ ១១៤៧ ស.ជ.ណ ឧសចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
ការមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥ប័ណ្ណ គឺយោងតាមលិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លិខិតលេខ ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណាររបស់សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។
គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានធ្វើកិច្ចសន្យាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែងជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុន គឺត្រូវដោះស្រាយ រាល់ការប៉ះពាល់នានាដែលពាក់ព័ន្ធ នឹងដីជាកម្មសិទ្ធិរស់នៅរបស់ប្រជាជន ប៉ុន្តែក្រុមហ៊ុន ING Holding មិនបានធ្វើតាមដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ៕