ឥណ្ឌា ខកខានបាញ់បង្ហោះយានអវកាសទៅភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស
- 2019-07-15 02:51:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ខកខានបាញ់បង្ហោះយានអវកាសទៅភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស
ចន្លោះមិនឃើញ
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឥណ្ឌាបានប្រកាសពន្យារពេលបាញ់បង្ហោះយានអវកាស Chandrayaan-2 ទៅកាន់ភពព្រះចន្ទ ដោយសារតែបញ្ហាបច្ចេកទេសក្នុងប្រព័ន្ធសម្រាប់បាញ់បង្ហោះ (Launch Vehicle System)។
ការប្រកាសពន្យារពេលនេះ ធ្វើឡើងដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO)នៅក្នុងរយៈពេល១ម៉ោង មុនពេលធ្វើការបាញ់បង្ហោះ។ កាលបរិច្ឆេទថ្មីនៃការបាញ់បង្ហោះយានអវកាសនេះ នឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែអង្គការអវកាសនេះ មិនអាចបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។
គួររំលឹកថា អ៊ីស្រាអែល ក៏បានប៉ុនប៉ងបញ្ជូនយានអវកាស និងចុះចតនៅលើភពព្រះចន្ទដែរ ប៉ុន្តែត្រូវបរាជ័យ ដោយបានធ្លាក់ក្នុងអំឡុងពេលព្យាយាមចុះចត ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ៕