iPhone ហួសសម័យ ៤ ម៉ូដែល​តម្លៃនៅប៉ុន្មានព្រឹកនេះ?

  • 2019-07-15 03:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាប់​ពី iPhone 5 ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង។ ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ iPhone 5 នេះ​ក៏​នៅ​មាន​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។

គ្រប់​ហាង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​អាច​និយាយ​ថា​មាន​ទូរសព្ទ iPhone លក់​ទាំង​ថ្មី​និង​មួយ​ទឹក និង​មាន​តម្លៃ​ខុសគ្នា​ទៅ​តាម​ស៊េរី​គុណ​ភាព។ តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​រាប់​ពី iPhone 5 រហូត​ដល់ iPhone 6 Plus នៅ​មាន​លក់​នៅ​លើ​​ទីផ្សារ និង​នៅ​មាន​គុណ​ភាព​អាច​នៅ​ប្រើ​ប្រាស់​បាន។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone ចាស់​វស្សា ៤ស៊េរី​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ៖

iPhone 5

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ៤០ ទៅ ៦០ ដុល្លារ
  • ទំហំ 32GB មាន​តម្លៃ​ខ្ទង់ ៥០ ទៅ ៧០ ដុល្លារ

iPhone 5s

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ៦០ ទៅ ៨០ ដុល្លារ
  • ទំហំ 32GB មាន​តម្លៃ​ខ្ទង់ ៧០ ទៅ ៩០ ដុល្លារ

iPhone 6

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ១០០ ទៅ ១២០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១២០ ទៅ ១៤០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១៤០ ទៅ ១៦០ ដុល្លារ

iPhone 6 Plus

  • ទំហំ 16GB មាន​តម្លៃ​ខ្ទង់ ១៤០ ទៅ ១៧០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១៦០ ទៅ ១៨០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១៩០ ទៅ ២១០ ដុល្លារ

iPhone ទាំង ៤ ម៉ូដែល​នេះ​ដែរ​ត្រូវ​បាន​ក្រុម​ហ៊ុន Apple ធ្វើ​ឲ្យ​ហួស​សម័យ​ដោយ​មិន​អាច​​ធ្វើ​ការ​អាប់ដេត​ជំនាន់​ថ្មី​បាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;