រឿង​អាមេរិក​លក់​អាវុធ​ឱ្យ​តៃវ៉ាន់! ចិន​ធ្វើសមយុទ្ធ​ផង និង​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិកផង

  • 2019-07-15 07:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេសចិន បាន​ប្រកាសថា ចិន​នឹង​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុន​អាមេរិក ដែលពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀង​លក់​រថក្រោះ មីស៊ីល និង​សព្វាវុធផ្សេងៗទៀត​ដែលមាន​តម្លៃសរុប ២,២ ពាន់លាន​ដុល្លារ ឱ្យតៃវ៉ាន់ ដោយចិន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ បង្កផល​ប៉ះពាល់​ដល់​សន្តិសុខ និង​អធិបតេយ្យ​របស់ខ្លួន។

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​ថ្លែងកាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ស្របពេលដែល​ប្រធានាធិបតី​តៃវ៉ាន់ ស្ថិតនៅ​លើទឹកដី​អាមេរិក ដើម្បីបន្តដំណើរទៅ​ធ្វើទស្សនកិច្ច​នៅតំបន់​ការ៉ាប៊ីន ដោយ​បញ្ជាក់​ថា ការ​លក់​អាវុធ​របស់​អាមេរិក​ឱ្យតៃវ៉ាន់​ គឺ​ជាការ​បំពាន​ច្បាប់​អន្តរជាតិ និង​ខុសបែបបទក្នុង​ទំនាក់​ទំនង​អន្តរជាតិ។

រូបថត៖ AP
លោកក៏បាន​ហៅកិច្ចព្រមព្រៀងនេះ​ថា ជាការ​បំពាន​គោល​នយោបាយចិន​មួយ​ផងដែរ ដែល​អាមេរិកត្រូវតែ​ទទួលស្គាល់​ក្រុងប៉េកាំង​តែមួយគត់ មិនមែន​ក្រុងតៃប៉ិ​នោះទេ។

ជាមួយគ្នា​នេះដែរ ក្រសួង​ការពារជាតិ​ចិន ក៏បាន​ចេញសេចក្តីថ្លែងការណ៍​បញ្ជាក់​កាលពីថ្ងៃអាទិត្យ​ម្សិលមិញផង​ដែរថា ចិន​បាន​បើកការធ្វើសមយុទ្ធ​កងទ័ពអាកាស និង​ជើងទឹក នៅ​តំបន់សមុទ្រ​ភាគឦសាន​ប្រទេស (នៅជិតច្រក​សមុទ្រតៃវ៉ាន់) បន្ទាប់ពី​អាមេរិក​សម្រេច​យល់ព្រម​លក់អាវុធ​ឱ្យតៃវ៉ាន់៕

ចុចអាន​បន្ថែម

-ចិនប្តឹង​អាមេរិក រឿង​យល់ព្រម​លក់រថក្រោះ និងមីស៊ីល​តម្លៃ​ជាង ២ពាន់លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

-អាមេរិក ព្រមលក់​រថក្រោះ​និង​មីស៊ីលតម្លៃ​ជាង ២ពាន់​លាន​ដុល្លារ ឱ្យ​តៃវ៉ាន់​ហើយ

-អាមេរិក​ថា លក់អាវុធឱ្យ​តៃវ៉ាន់​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា តែនៅ​គោរព «គោលការណ៍​ចិនមួយ»

ប្រភព៖ Arab News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;