ស្ថានភាព​អាកាសធាតុ​កម្ពុជា​ពីថ្ងៃទី១៦ ដល់ ២២​កក្កដា ពេល​ទទួល​ឥទ្ធិពល​ព្យុះទី៥

  • 2019-07-16 01:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចេញសេចក្តីជូនដំណឹង​ស្តីពីស្ថានភាព​អាកាសធាតុ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹង​ថា ខ្យល់​មូសុង​និរតី​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់សមុទ្រ​គួបផ្សំនឹង​វិសម្ពាធ​មួយ​ដែលស្ថិតនៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងលិច។ វិសម្ពាធ​នឹង​បំប្លែង​ខ្លួន​ទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) នាថ្ងៃស្អែក មាន​ទិសដៅ​ឆ្ពោះ​ទៅកាន់​ប្រទេស​ចិន​ភាគ​ខាងកើត។ កម្ពុជា បាន​ត្រឹមទទួល​រង​នូវ​ឥទ្ធិពល​តែប៉ុណ្ណោះ។

១. បណ្តា​ខេត្ត​នៅមាត់សមុទ្រ​នឹងមាន​ភ្លៀង​ក្នុងកម្រិត​ពីមធ្យម​ទៅច្រើន ខ្យល់​ខ្លាំង​បង្កើត​ទៅជា​រលកធំ និង​ខ្ពស់ៗ។

២. បណ្តាខេត្ត និង​រាជធានី​នៅតំបន់ទំនាប​កណ្តាល​ភាគខាងត្បូង ភាគកណ្តាល និង​ភាគខាងកើត ដែលមាន​ព្រំប្រទល់​ជាប់វៀតណាម នឹង​អាចមាន​ភ្លៀង​ក្នុងកម្រិត​ពីមធ្យម​ទៅបង្គួរ។ ទន្ទឹមនោះ ក៏អាច​មានភ្លៀង​ខ្លាំង​ដោយ​កន្លែង​ផងដែរ។

៣. បណ្តាខេត្ត​នៅភាគ​ពាយព្យ និង​ខ្ពង់រាប នឹងអាច​មាន​ភ្លៀង​ក្នុងកម្រិត​ពីតិច​ទៅបង្គួរ។ ទន្ទឹមនោះ ក៏អាច​មាន​កន្លែងខ្លះ ភ្លៀងខ្លាំង​ផងដែរ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;