U18 វៀតណាម ទៅ​ហាត់​នៅ​ជប៉ុន ត្រៀម​ប៉ះ​កម្ពុជា និងប្រទេស៤ទៀត ក្នុងពាន AFF U18

  • 2019-07-16 03:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ​វៀតណាម បាន​ចាកចេញ​ពី​ប្រទេស​របស់ខ្លួន កាលពីថ្ងៃចន្ទ​ម្សិលមិញ ដើម្បី​បោះ​ជំរុំ​ហ្វឹកហាត់​​នៅ​ប្រទេស​ជប៉ុន ត្រៀម​ប្រកួត​ក្នុង​ពាន​រង្វាន់តំបន់​អាស៊ាន AFF U18 Championship នៅលើទឹកដី​ខ្លួនឯង។ នេះ​បើតាមការចុះផ្សាយ​របស់​សារព័ត៌មានជាតិ​វៀតណាម ផ្សាយជា​ភាសា​អង់គ្លេស Vietnamnews.vn។

ក្រុម U-18 វៀតណាម

អំឡុង​ពេល​ហ្វឹកហាត់នៅជប៉ុន ក្រុម U18 វៀតណាម នឹង​ប្រកួត​មិត្តភាព ៣ប្រកួត ទល់នឹង​ក្រុម​និស្សិត​មកពីសាកលវិទ្យាល័យ Kanagawa (ថ្ងៃទី១៧ កក្កដា) សាកលវិទ្យាល័យ Sanno (ថ្ងៃទី២១ កក្កដា) និង​និស្សិត​មកពីសាកលវិទ្យាល័យ Nihon Kougakuin (ថ្ងៃទី២៤ កក្កដា)។

ក្រុម​កីឡាករ​ និងគ្រូបង្វឹក នឹង​វិល​មកកាន់​ប្រទេស​វៀតណាម​វិញ នាថ្ងៃទី២៦ ខែកក្កដា ដើម្បីត្រៀម​ខ្លួន​លើក​ចុងក្រោយ មុន​ការប្រកួត​មកដល់ ចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ឆ្នាំ២០១៩។ ការប្រកួត​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ និងខេត្ត​ប៊ិញឌួង។

វៀតណាម ស្ថិតក្នុងពូល B ជាមួយ​កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្រ្ដាលី។ ចំណែក​ពូល A រួមមាន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ៕

អត្ថបទ៖ ឈិន មិថុនា

;