រញ្ជួយដី​វាយប្រហារ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី​ព្រឹកនេះ (មានវីដេអូ)

  • 2019-07-16 03:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រញ្ជួយដី​ក្រោមសមុទ្រកម្រិត ៦,១រ៉ិចទ័រ បាន​វាយប្រហារ​ភាគខាងត្បូងកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩នេះ ដែល​បណ្តាលឱ្យប្រជាជន និងភ្ញៀវទេសចរ ប្រញាប់រួសរាន់​ចាកចេញពីអគារ។

រញ្ជួយដី​នេះ​មាន​ជម្រៅ ១០០គីឡូម៉ែត្រ ​កើតឡើងនៅ​ចម្ងាយ ១០២គីឡូម៉ែត្រ​ពីក្រុង Denpasar នៃ​កោះនេះ។ ប៉ុន្តែ​គ្រោះ​មហន្តរាយ​នេះ មិនបង្ក​ឱ្យមាន​រលកស៊ូណាមិ​នោះទេ ហើយក៏មិនធ្វើឱ្យមានមនុស្សរងគ្រោះឡើយ។

តាមរូបភាព​ និង​វីដេអូ ដែល​បង្ហោះនៅលើបណ្តាញសង្គម គេឃើញទ្វារបុរាណ​មួយនៅលើកោះនេះ រងការ​ប៉ះពាល់​ដោយសាររញ្ជួយដីនេះផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

;