កម្ពុជា និង​ម៉ូណាកូ សម្រេច​បង្កើត​ទំនាក់ទំនង​ការទូតរវាងគ្នា

  • 2019-07-16 04:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​បុរីក្សត្រ​ម៉ូណាកូ បាន​ព្រមព្រៀងគ្នា​បង្កើត​ទំនាក់ទំនង​ការទូត​ជាផ្លូវការ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​អនុលោម​តាម​បទបញ្ញត្តិ​នៃ​អនុសញ្ញាទីក្រុង​វីយេន ស្តីពី​ទំនាក់ទំនង​ការទូត​ចុះថ្ងៃទី១៨ ខែ​មេសា ឆ្នាំ១៩៦១។ នេះបើយោង​តាមសេចក្តីថ្លែងការណ៍​រួម ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៩ រវាង​លោក ចែម វីឌ្យ៉ាហេក អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំសាធារណរដ្ឋ​បារាំង និង​លោកគ្រីស្តូហ្វ ស៊្ទែណែ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃបុរីក្សត្រ​ម៉ូណាកូ​ប្រចាំសាធារណរដ្ឋ​បារាំង។

ការ​បង្កើតទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក្នុង​គោលបំណង​ជំរុញ​ការយល់គ្នាទៅវិញ​ទៅមក និងដើម្បី​ពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាងប្រជាជន​ទាំងពីរ ដោយឈរ​លើ គោលបំណង និង​គោលការណ៍​នៃធម្មនុញ្ញអង្គការ​សហប្រជាជាតិ និងច្បាប់​អន្តរជាតិ ជាពិសេស​ក្នុងគោលបំណង​គោរព និង​លើកកម្ពស់​សន្តិភាព​ និងសន្តិសុខ​អន្តរជាតិ សមភាព​រវាង​រដ្ឋនិងរដ្ឋ អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ភាព កិច្ចព្រមព្រៀង​អន្តរជាតិ បូរណភាព​ទឹកដី និងការ​មិនជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ដ៏ទៃ។

ជាសក្ខីភាព​ ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសទាំងពីរ​ ដែលមាន​ការ​អនុញ្ញាត​ពីររដ្ឋាភិបាល​រៀងៗខ្លួន​ បាន​ចុះហត្ថលេខា​លើថ្លែងការណ៍រួម​ជាពីរច្បាប់ដើម​ ជា​ភាសាខ្មែរនិងភាសា​បារាំង ដែល​ខ្លឹមសារ​ទាំងពីរនេះ​មានតម្លៃស្មើគ្នា៕

អត្ថបទ៖ សោភា

;