លោក គួច ចំរើន ដឹកនាំ​មន្រ្តី​និង​ប្រជាពលរដ្ឋ ដាំកូន​ឈើជាង​២ពាន់​ដើម នៅ​ខេត្ត​ព្រះសីហនុ

  • 2019-07-16 06:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ចូលរួម​បុណ្យ​រុក្ខទិវា​ជាតិ ដាំកូនឈើ​ចម្រុះ​គ្រប់ប្រភេទ​ចំនួន ២២០០ដើម លើផ្ទៃដី ២​ហិកតា ក្នុងបរិវេណ​វត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះ សីហនុ កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩។

លោក គួច ចំរើន បាន​ថ្លែង​ក្នុងពិធីនេះថា សកម្មភាព​ដាំដុះកូនឈើ​ឡើងវិញ គឺជាការ​បំផុស​ចូលរួម​ថែរក្សាការពារព្រៃឈើ សំដៅ​ប្រែក្លាយ​ឱ្យមាន​ភាពស្រស់បំព្រង និងអភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ឱ្យកាន់តែ​សម្បូរ​ឡើងវិញ ជាការ​ឆ្លើយតប​សម្រាប់​ធ្វើជា​មូលដ្ឋាន​គ្រឹះ នៃការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ ដល់ប្រជាពលរដ្ឋ​រួមចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កិច្ចការពារ​បរិស្ថាន​ទប់ស្កាត់​ការ​កើនឡើង​កម្តៅ​នៃភព​ផែនដី និង​ភាព​រាំងស្ងួត ក៏ដូចជា​គ្រោះ​ទឹកជំនន់​ជាដើម។

លោក​អភិបាលខេត្ត ក៏បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​ឯកជន មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ប្រែក្លាយ​ទៅជា​កម្លាំង​ចលនា​មួយ ក្នុងការ​ចូលរួម​ដាំដើមឈើ​គ្រប់រូបភាព​ឱ្យបាន​ច្រើនជា​អតិបរិមា និងបណ្ដុះនូវផ្នត់​គំនិតស្រឡាញ់​ព្រៃឈើ ថែរក្សា ការពារ​ព្រៃឈើ ដើម្បី​ជាប្រយោជន៍​របស់ជាតិ។

លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះសីហនុ បានឲ្យដឹង​ថា ការ ប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុ មន្ទីរ​កសិកម្ម ដែលមាន​រដ្ឋបាលព្រៃឈើ ជា​សេនាធិការ ក្នុងការ​រៀបចំ​ដាំកូនឈើ​ចម្រុះគ្រប់ប្រភេទ​ចំនួន ២២០០ដើម ក្នុងនោះមាន កូនគគីរ កូនគ្រញូង កូនឈើទាល ដាំដុះលើផ្ទៃដី ២ហិកតា ក្នុងបរិវេណវត្តអូរត្រេះ គឺ​ជាការ​ឆ្លើយតបទៅនឹង​គ្រោះទឹកជំនន់ រាំងស្ងួត​ជាដើម៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;