សមាគមសហគ្រិនស្រ្តីកម្ពុជា ទទួលបានកម្ចី ២០លានដុល្លារ ក្រោមគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត»
- 2019-07-16 09:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមសហគ្រិនស្រ្តីកម្ពុជា ទទួលបានកម្ចី ២០លានដុល្លារ ក្រោមគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត»
ចន្លោះមិនឃើញ
ធនាគារកាណាឌីយ៉ា និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ លើគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត» ក្នុងកញ្ចប់ថវិកា ២០លានដុល្លារ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ផ្ទាល់ដី។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
លោក Raymond Sia Say Guan បានថ្លែងថា ស្រ្តីជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិកម្ពុជា ហើយស្រ្តីបាននឹងកំពុងគ្រប់គ្រងអាជីវកម្មសំខាន់ក្នុងប្រទេសនេះផងដែរ។
លោកបញ្ជាក់ថា កញ្ចប់ថវិកាសម្រាប់គម្រោងនេះរួមមាន៖
-ការប្រើប្រាស់នូវហិរញ្ញប្បទានតាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប និងប្រកួតប្រជែង
-អត្ថប្រយោជន៍ពិសេសផ្តល់ជូនបន្ថែមដល់សហគ្រិនស្រ្តីរួមមានការចូលរួមជាសមាជិកក្លឹបហាត់ប្រាណដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំសម្រាប់សហគ្រិនស្រ្តី ៥០នាក់ដំបូងដែលទទួលបានការអនុម័តឥណទាន។
ចំណែកសមាគមសហគ្រិនស្រ្តីកម្ពុជា បានឱ្យដឹងថា ការផ្តល់កម្ចីនេះ គឺជាការបោះជំហ៊ានឈានទៅមុខយ៉ាងល្អក្នុងការពិចារណា ផ្តល់ឱ្យនូវអត្រាការប្រាក់ទាប សម្រាប់កម្ចីមុខជំនួញរបស់សហគ្រិនស្រ្តី។
គោលបំណងនៃគម្រោងនេះ អាចជួយពង្រឹងដល់បងប្អូនសហគ្រិនស្រ្តីកម្ពុជា ហើយក្នុងនេះដែរសមាគមសង្ឃឹមថា គម្រោងនេះអាចនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ផ្នែកសហគ្រាសធុនតូច និងមធ្យម (SME) ជាពិសេសទៅលើស្រ្តីដែលជាម្ចាស់អាជីវកម្ម ទាំងផ្នែកតម្រូវការហិរញ្ញវត្ថុ និងជំនួយនានាក្នុងការបណ្តុះបណ្តាលផ្សេងៗផងដែរ។