​ទី​បំផុត​ ​ខ្សែ​ការពារ​ឆ្នើម​ ​Matthijs de Ligt ​ហោះ​​ទៅ​ Juventus

  • 2019-07-17 01:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​វ័យ​ ១៩ ​ឆ្នាំ Matthijs de Ligt ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើដំណើរ​តាម​រយៈ​យន្តហោះ​ឯកជន​មួយ​ទៅ​ទីក្រុង​តូរីន ​ប្រទេស​អ៊ីតាលី ​កាល​ពី​ម្សិលមិញ​នេះ​។ ​វត្តមាន​ប្រធាន​ក្រុម​វ័យ​ក្មេង​រូប​នេះ ​ត្រូវ​បាន​គេ​​ដឹង​ថា ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ ​ដើម្បី​ក្លាយ​ជា​​កីឡាករ​របស់​ក្លឹប​សេះ​បង្កង់​មួយ​នេះ។

Matthijs de Ligt ពេលទៅដល់​ទីក្រុង​តូរីន ​ប្រទេស​អ៊ីតាលី

​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​នានា​បាន​បង្ហើប​ថា ​តម្លៃ​ខ្លួន​ប្រធាន​ក្រុម​វ័យ​ក្មេង​រូប​នេះ​គឺ ៦៧,៥ ​លាន​អឺរ៉ូ​ប្រមាណ​ជា​ ៨៣ ​លាន​ដុល្លារ​។

de Ligt ពេលលេងទល់នឹង Ronaldo ពាន Nations League 2019

​យ៉ាង​ណា​មិញ​ ​Matthijs de Ligt ​​​បង្ហាញ​ខ្លួន​ឲ្យ​ Ajax ​បាន​ ៧៧ ​ប្រកួត​ ​ព្រម​ទាំង​រួម​ចំណែក​ជួយ​ឲ្យ​ Ajax ​លើក​ពាន​លីគ​កំពូល​ហូឡង់ ​ឈ្នះ​ពាន​ Dutch Cup ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Europa League 2017 និង​ជា​អ្នក​ស៊ុត​មួយ​ជើង​ចុង​ក្រោយ​ទម្លាក់ Juventus ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ២០១៩ ​ប៉ុន្តែ​បាន​ចាញ់ Spurs ​នៅ​វគ្គ​បន្ទាប់​នោះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

;