Man Utd ឈ្នះ ២ប្រកួត​ជាប់គ្នា មុន​ប៉ះ​ Inter Milan នៅ​ទឹកដី​អាស៊ាន

  • 2019-07-18 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់អង់គ្លេស Manchester United បាន​ទទួល​ជ័យជម្នះ​ ២ប្រកួត​ជាប់គ្នា ក្នុង​ការប្រកួត​មិត្តភាព Pre-season នៅ​ទឹកដី​ប្រទេស​អូស្រ្ដាលី មុន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​សិង្ហបុរី។

កាលពីថ្ងៃទី១៣ ខែកក្កដា ក្រុមនេះ បានយកឈ្នះ​ក្រុម​អូស្រ្ដាលី Perth Glory ២-០។ ២គ្រាប់​នោះ រក​បាន​ដោយ Marcus Rashford និង James Garner។

ចំណែក​កាលពីថ្ងៃទី១៧ ខែកក្កដា​ម្សិលមិញ ក្រុម​លោក Ole Gunnar Solskjær បានយក​ឈ្នះ​ក្រុមអង់គ្លេសដូចគ្នា Leeds United ៤-០។ ៤គ្រាប់​នោះ រកបានដោយ Mason Greenwood, Marcus Rashford, Phil Jones និង Anthony Martial។

កីឡាករ​របស់ Man Utd អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព៖ Manchester United)
ប្រកួត​បន្ទាប់ គឺ Man Utd ប៉ះក្រុម​អ៊ីតាលី Inter Milan ក្នុង​ពាន​រង្វាន់ International Champions Cup នៅ​កីឡដ្ឋាន Singapore National Stadium នា​ប្រទេស​សិង្ហបុរី៕

ទស្សនា​វីដេអូហាយឡាយ ទាំង២ប្រកួត​របស់ Man Utd ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;