អ្នកជំនាញ​ត្រូវការ​ពេលពី ៧ ទៅ ១០ថ្ងៃទៀត​ ទើប​បញ្ចប់​ការស្រាវជ្រាវ​លើករណី​សំរាម​ ៨៣កុងទឺន័រ

  • 2019-07-18 06:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានថ្លែងប្រាប់ [ខ្លីៗ] ថា ខាង​ជំនាញ​ត្រូវការ​ពេលវេលា​មួយ​សប្តាហ៍ ទៅ​១០​ថ្ងៃទៀត ដើម្បី​បញ្ចប់​ការស្រាវជ្រាវ​លើ​ករណី​សំណល់​ប្លាស្ទិក ៨៣​កុងទឺន័រ ដែល​ដឹកតាម​កប៉ាល់​យក​មកដាក់​នៅកំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ខណៈ​ខាងជំនាញ​បានស្រាវជ្រាវ​ឯកសារ​មួយចំនួន​ហើយ ពោលគឺសំរាម​ទាំងនោះ​មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​កាណាដា។

លោក គុណ ញឹម បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «បើសិន​ជារកឃើញ​ក្រុមហ៊ុន​ណាមួយ​នាំចូល​កាកសំណល់​បា្លស្ទិក គឺអាច​ប្រឈម​វិន័យ​រដ្ឋបាល និងអាច​ប្រឈម​ការបិទ​ក្រុមហ៊ុន។ ហើយយើង​កំពុងតែ​ធ្វើការងារ​ហ្នឹង ហើយ​លទ្ធផល​បញ្ចប់ បានយើង​ពិនិត្យ​លទ្ធភាព​ផ្លូវច្បាប់​ថា តើយើង​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​វិធីណា ប៉ុន្តែ​ទំនិញ​ជាទំនិញ​ហាមឃាត់ ហើយ​ដំណាក់កាល​ដែលយើង​គិតគូរ​ដំបូង​ហ្នឹង គឺក្រុមហ៊ុន​នឹងអាច​ប្រឈម​វិន័យ​រដ្ឋបាល និងអាច​ប្រឈម​ការ​បិទក្រុមហ៊ុន»៕

អត្ថបទទាក់ទង៖ ក្រសួង​បរិស្ថានថាសំរាម​ដែល​ទម្លាក់​ចោល​នៅ​ខេត្តព្រះសីហនុ គឺ​មកពី​អាមេរិក និង​កាណាដា

អត្ថបទ៖ សោភា

អត្ថបទថ្មី
;