អាជ្ញាធរប្រកាសបញ្ឈប់ការប្រើប្រាស់ចំណតរថយន្តនៅខាងមុខប្រាសាទអង្គរវត្ត
- 2019-07-18 06:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរប្រកាសបញ្ឈប់ការប្រើប្រាស់ចំណតរថយន្តនៅខាងមុខប្រាសាទអង្គរវត្ត
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រកាសថា ចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្ត នឹងត្រូវបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩តទៅ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ម្ចាស់រថយន្តគ្រប់ប្រភេទត្រូវចូលទៅចតរថយន្តរបស់ខ្លួននៅចំណតរថយន្តប្រាសាទអង្គរវត្តដែលបានរៀបចំរួចរាល់ និងមានទីតាំងនៅផ្នែកខាងលិចនៃចំណតរថយន្តបណ្តោះអាសន្ន។ ចំពោះទីតាំងចំណតរថយន្តបណ្តោះអាសន្ននឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកនៃទីតាំងនេះ សម្រាប់ប្រើប្រាស់ជាចំណតរបស់រ៉ឺម៉កកង់បី៕