សម្តេច ស ខេង មិនជឿ​ថា ប្រជាពលរដ្ឋ​អត់មាន​លុយទិញ​មួក​សុវត្ថិភាព

  • 2019-07-18 07:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈដែល​ការ​ចាត់វិធានការ​លើអ្នក​ជិះម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព​នឹងត្រូវ​អនុវត្ត​នាពេលខាង​មុខនេះ សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា សម្តេច​មិនជឿ​ថា​ប្រជាពលរដ្ឋ​អត់លុយទិញ​មួក​សុវត្ថិភាព​ឡើយ ព្រោះ​បើ​ពួកគាត់​មាន​លុយ​ទិញដល់​ម៉ូតូ​ជិះ​ទៅហើយ​នោះ។ ការ​ថ្លែងនេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាសទី១ ឆ្នាំ​២០១៩ នៅ​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្តេចក្រឡាហោម បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «**ឥឡូវយើងប្រើប្រាស់​រយៈពេល ១ខែ​មិន​ផាកពីន័យ​ទេ ហើយពេលហ្នឹង​គឺនគរបាលអនុវត្ត​ច្បាប់ គឺ​ត្រូវតែ​រៀបចំ​កម្លាំង​ប្រចាំការ​នៅ​គោលដៅ​ដែលបាន​កំណត់។ ខ្ញុំអត់​ប្រកាស​មុនទេ ប៉ុន្តែ​វាអាច​ថា អ្នករកស៊ី​លក់មួក ជួនអីគេ​ដឹង​អា​គោលដៅ គេទៅ​ចាំលក់មួក​នៅ​ត្រង់ហ្នឹង។ តែបើ​សួរថា បើអត់​មានលុយ​ទៅទិញ​ធ្វើម៉េច អត់មាន​លុយមិន​ឱ្យ​ទៅហ្មង។ មិនដែល​ថាគ្មានលុយ ១០ដុល្លារ ២០ដុល្លារ​ទិញ បើមាន​លុយទិញម៉ូតូ​ជិះទៅហើយ​នោះ។ បើគ្មានមួក គឺ​មិនឱ្យ​ទៅតែម្តង**»៕

អត្ថបទ​ទាក់ទងសម្តេច ស ខេង៖ អ្នកជិះម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព នឹងត្រូវ​ឃាត់​មិនឱ្យ​ធ្វើដំណើរ​ទៅមុខ​ទៀតឡើយ

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;