រដ្ឋមន្រ្តី​មហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​នាយ​ប៉ុស្តិ៍​នគរបាល​៥រូប​នៅ​ច្រកទា្វរ​ព្រំដែន ព្រលាន​យន្តហោះ និង​កំពង់ផែ

  • 2019-07-18 08:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​នៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ​២០១៩ សម្រេច​ផ្ទេរភារកិច្ច និង​តែងតាំង​មុខតំណែង​មន្រ្តី​នគរបាល​ជាតិ​ដូចខាងក្រោម៖

-លោក​ឧត្តមសេនីយ៍​ត្រី កែវ ជា ពី​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ទៅជា​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះរកា នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី២។

-លោកឧត្តមសេនីយ៍ត្រី រឹម លឹមសេង ពីនាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះរកា ទៅជានាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី២។

-លោក​វរសេនីយ៍ឯក អ៊ុក ឡុង ពីនាយ​ប៉ុស្តិ៍​នគរបាលច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ទៅជា​អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារទី១។

-លោក​វរសេនីយ៍ឯក កៅ សារ៉ាណា ពី​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី២ ទៅ​ជានាយប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

-លោក​វរសេនីយ៍ឯក គង់ ឡងឌី ពីនាយរងប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងស្រែ នៃនាយកដ្ឋាន​ច្រកទ្វារ​ទី២ ទៅជានាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៃនាយកដ្ឋាន​ច្រកទ្វារទី២៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;