វីដេអូ៖ ទស្សនា​ស្ពាន​កាត់​សមុទ្រ​ដែល​ពិបាក​សាងសង់​ជាងគេ​បំផុត

  • 2019-07-18 08:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្នែក​សំខាន់​នៃ​ស្ពាន​ឆ្លងកាត់​សមុទ្រ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន ត្រូវបាន​បញ្ចប់​ការ​សាងសង់​ហើយ​គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​គ្រោងនឹង​បើក​ដំណើរការ​ជាផ្លូវការ​នៅឆ្នាំ​២០២០។

ស្ពានដែល​មាន​ប្រវែង ១៦,៣៤គីឡូម៉ែត្រ​នេះ គឺមាន​២ផ្នែក ដោយ​១ផ្នែកខាង​លើ​ជាផ្លូវហាយវ៉េ មាន៦​គន្លង និង​១ផ្នែក​នៅខាងក្រោម​ជាផ្លូវរថភ្លើង​ល្បឿនលឿន។

ប្រធាន​គម្រោង​បាន​អះអាង​ថា នេះ​ជាស្ពាន​ដែលពិបាក​សាងសង់​ជាងគេ​បំផុត ដោយសារ​តែមាន​ខ្យល់ខ្លាំង រលកធំៗ​ច្រើន ព្រមទាំង​បរិយាកាស​ជុំវិញតំបន់​សាងសង់​មិន​អំណោយ​ផល។

ស្ពាន​នេះ​គឺតភ្ជាប់​ពីកោះ Pingtan និង​កោះ៤​ទៀត​ដែលនៅក្បែរ​ចិន​ដីគោគ។ កោះ Pingtan មាន​ចម្ងាយ​ពីកោះ​តៃវ៉ាន់​ប្រមាណ ១២៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

សូម​ទស្សនាវីដេអូ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

;