ចង់ទៅ​លេង​តំបន់​ធម្មជាតិ​មួយ​នេះ​ក្នុង​ឧទ្យានជាតិ​វីរជ័យ ត្រូវ​ប្រើពេល​៧ថ្ងៃ

  • 2019-07-19 06:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«តំបន់​វាលធំ» ជា​តំបន់​អេកូទេសចរធម្មជាតិ​មួយស្ថិតនៅ​ក្នុង​ឧទ្យានជាតិវីរជ័យ។ តំបន់នេះ​ស្ថិត​ក្នុងស្រុក​ចំនួន០២គឺ​ ស្រុក​តាវែង​ និង​ស្រុកវើនសៃ នៃខេត្ត​រតនគិរី។

ចំពោះ​សេវាកម្ម​ជូនភ្ញៀវចូល​កម្សាន្ត​ទស្សនា​មន្ទីរបរិស្ថាន​ គឺ​មានមន្រ្តី​ឧទ្យានុរក្ស​ជាអ្នក​នាំភ្ញៀវ​ទៅ​ទស្សនា។

ភ្ញៀវទេសចរ​អាច​ចូល​ទស្សនា​កម្សាន្ត​ដោយ​ថ្មើជើង រយៈពេល ៧ថ្ងៃ​ឬ៥ថ្ងៃ គឺផ្តើមចេញ​ដំណើរពី​ក្រុង​បានលុង(មន្ទីរបរិស្ថានខេត្ត​រតនគិរី) ឆ្ពោះ​ទៅស្រុក​តាវែង​មាន​ចម្ងាយ​ប្រហែល ៦៥គីឡូម៉ែត្រ។ នៅពេល​ទៅដល់រួចហើយ ក៏ធ្វើ​ដំណើរបន្ត​ទៅភូមិ​ទំពួន​រឿងតូច ភូមិ​ផ្យាង (ភូមិបងប្អូន​ជនជាតិ​ដើមភាគ​តិច​ព្រៅ)។ ពេលខ្លះ​ភ្ញៀវ​អាចស្នាក់​នៅ​ភូមិ​១យប់សិន​ ឬក៏ ធ្វើដំណើរ​បន្តរហូតដល់​បន្ត​បោះជំរំ​ក្នុងព្រៃ​តែម្តង វាអាស្រ័យ​លើភ្ញៀវថាតើ​ពួកគាត់​មាន​ពេល​យូរ ឬរយៈពេល​ខ្លី។

-ថ្ងៃ​ទី១ ចាប់ផ្តើម​ចេញ​ដំណើរ​ពី​មន្ទីរ​បរិស្ថាន​ឆ្ពោះទៅស្រុក​តាវែង(ស្នាក់នៅភូមិ​បងប្អូន​ជនជាតិ​ភាគតិច​១យប់។

-ថ្ងៃទី២ បោះ​ជំរំ​ក្នុងព្រៃ(ឧទ្យានជាតិ​វីរជ័យ)។

-ថ្ងៃ​ទី៣ បោះជំរំនៅ (ភ្នំវាលធំ)។

-ថ្ងៃ​ទី៤ ដើរកម្សាន្ត​ជុំវិញភ្នំវាលធំ(បោះជំរំ​កន្លែងដដែល)។

-ថ្ងៃ​ទី៥ ត្រឡប់​មកវិញ​គឺធ្វើដំណើរ​ចេញពីភ្នំ​វាលធំ ឆ្ពោះទៅ​ទឹកធ្លាក់(អូរអំប៊ុត/អូរប៉ង់) បោះជំរំ រហូត​ដល់ភូមិ​កោះ​នៅទីនោះ​១យប់។

-ថ្ងៃ​ទី៦ ចេញដំណើរ​ពី​ទឹកធ្លាក់​ឆ្ពោះទៅ​ភូមិ កោះប៉ង់​ ហើយស្នាក់​នៅ​ភូមិកោះ​ប៉ង់តែម្តង។

-ថ្ងៃ​ទី៧ ជាថ្ងៃចុង​ក្រោយ គឺធ្វើដំណើរ​តាមទូក​ចុះទៅស្រុក​វើនសៃ​ រួចហើយ​ដំណើរត្រឡប់​ទៅខេត្តវិញ។

សម្រាប់​ព័ត៌មាន​បន្ថែម​ អាច​ទាក់ទង​មជ្ឈមណ្ឌល​អេកូទេសចរណ៍​ធម្មជាតិ​នៃមន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរីបាន៕

អត្ថបទ និងរូបថត៖ មន្ទីរបរិស្ថានខេត្តរតនគិរី

អត្ថបទថ្មី
;