បុរស​ចំណាស់​​កូរ៉េ​ម្នាក់ ដុត​សម្លាប់​ខ្លួន​នៅមុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុង​សេអ៊ូល

  • 2019-07-19 08:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​កូរ៉េខាងត្បូង​ម្នាក់​វ័យ ៧០ប្លាយ បាន​ដុតសម្លាប់​ខ្លួន​នៅ​មុខ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ក្រុងសេអ៊ូល នាព្រឹក​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ AFP
អាជ្ញាធរ​ឱ្យដឹង​ថា បុរស​ចំណាស់​រូបនោះ បាន​ចាប់ផ្តើម​ដុត​ខ្លួនក្នុង​ឡាន​របស់គាត់​ដែល​បាន​ចត​នៅមុខ​អគារ​ស្ថានទូត ហើយ​បានស្លាប់​បន្ទាប់ពី​ត្រូវបាន​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ​ហ្គាស ២០​កំប៉ុង ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ឡាន​របស់​គាត់​ផងដែរ។

បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បង្ហាញ​ថា ឪពុកក្មេក​របស់​បុរស​ដែលធ្វើ​អត្តឃាត​នេះ គឺ​ជា​ជនរងគ្រោះ​ក្នុង​សម័យ​ដែល​ជប៉ុន​ឈ្លានពាន​កូរ៉េ ដោយ​ទាហាន​ជប៉ុន បាន​បង្ខំ​ប្រើ​ពលកម្ម​លើ​ប្រជាជន​កូរ៉េ។

គួរ​កត់​សម្គាល់​ថា ​ហេតុការណ៍​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន លោក Taro Kono បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុងតូក្យូ ជុំវិញ​ជម្លោះ​ការទាមទារ​សំណង​របស់​កូរ៉េខាងត្បូង ក្នុង​អំឡុង​សម័យ​សង្គ្រាម​ឈ្លានពាន​នោះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;