ចំនួន​សត្វផ្សោត​ទន្លេមេគង្គ​ក្នុងខេត្ត​ក្រចេះ មាន​ការ​កើនឡើង

  • 2019-07-19 08:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ មានការ​កើនឡើង​ចំនួន ៦​ក្បាល ​គិត​មក​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ​។​ តាម​ការបញ្ជាក់​របស់​អង្គការ​ WWF​ ដែលជា​អង្គ​ការជួយ​លើ​គម្រោង​អភិ​រក​ផ្សោត​ទន្លេមេគង្គ​បានឱ្យដឹងថា រយៈពេល​ថ្មីៗនេះ ​មានកូន​ផ្សោត​ចំនួន​មួយ ក្បាល​ទើបនឹង​កើត​ត្រូវបានក្រុមការងារ​ស្រាវជ្រាវ​របស់​អង្គការ​ WWF-​កម្ពុជា ប្រទះឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី​ស្ថិត​ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

រូបថត៖ រស្មីកម្ពុជា

​លោក​ ម៉ុក​ ពន្លក​ នាយរង​ខណ្ឌ​ជលផល​ និង​ជា​ប្រធាន​ឆ្មាំ​ទ​ន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្តក្រចេះ ​បាន​ប្រាប់​តាម​​ទូរសព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​​ថា​ កូនផ្សោតមួយក្បាល ទើបកើតថ្មី​នេះ​បានបង្ហាញវត្តមាននៅក្នុងចំណោមហ្វូងសត្វ ផ្សោតធំនៅអន្លង់ផ្សោតកាំពីកាលពីពេលថ្មីៗនេះ ដែលប្រទះឃើញដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF- កម្ពុជា ប្រចាំខេត្តក្រចេះ។​

​លោក​នាយរង​ខណ្ឌ​ជលផល​បាន​បន្តថា កូន ផ្សោត ដែល បាន ប្រទះឃើញ ថ្មី នេះ គឺជា កូន ផ្សោត លើក​ទី​៦​ហើយ​ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩​។​ លោក​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​បានបញ្ជាក់​ទៀត​ថាស​ត្វ​ផ្សោត​ធំ​មានតែ​ជាង​៧០​ក្បាល​ទេ​ក្នុង​ឆ្នាំ​២០១៧​។​តែ​រហូតដល់​ឆ្នាំ​២០១៩​នេះ​សត្វ​ផ្សោត​មាន​ដល់​ជាង​៩០​ក្បាល​ហើយ​កូន​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំមាន​ចំនួន​ជាង​៣០​ក្បាល​ដែល​ខាង​មន្ត្រី​ជំនាញ​អង្គការ WWF មិន​រា​ប់ប​ញ្ជូ​ល​ក្នុង​សត្វ​ផ្សោត​ធំ​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ​កូន​ផ្សោតទើបនឹង​កើតជាលទ្ធផលថ្មីមួយទៀតក្នុងឆ្នាំ២០១៩នេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការ អភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងប្រទេសកម្ពុជា។​ លទ្ធផលនេះ ជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរក្នុងការងារអភិរក្ស រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា ដូចជាអាជ្ញាធរមូលដ្ឋានម្ចាស់មូលនិធិអង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅ និងជាពិសេសរដ្ឋបាលជលផល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្តក្រចេះ៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទពេញនិយម
;