មេគយ​កម្ពុជា បង្ហាញ​ឈ្មោះ​ក្រុមហ៊ុនដែលនាំសំរាម​​៨៣កុងទឺន័រ មកខេត្តព្រះសីហនុ

  • 2019-07-19 23:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ បានថ្លែងប្រាប់ [ខ្លីៗ] កាលពី​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩​ថា ក្រុមហ៊ុនដែល​នាំកាកសំណល់​ប្លាស្ទិក​ចំនួន ៨៣កុងទឺន័រ ចូលមក​ដាក់នៅ​កំពង់ផែ​ខេត្តព្រះសីហនុ គឺ «​ក្រុមហ៊ុន ជុង យៀនប្លាស្ទិក»។

លោកបាន​បញ្ជាក់​ថា ប្រធាន​ក្រុមហ៊ុន ជុង យៀនប្លាស្ទិក គឺជា​​ជនជាតិ​ខ្មែរ ប៉ុន្តែនៅក្នុង​ក្រុមហ៊ុន​នោះក៏មានជនជាតិចិន​ធ្វើការដែរ ហើយកំពុងតែធ្វើការស្រាវជ្រាវបន្ត។

លោក គុណ ញឹម បន្ត​ថា នៅដើម​សប្តាហ៍ក្រោយ​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ហៅមក​សាកសួរ​ផ្ទាល់មាត់​ថែមទៀត ពាក់ព័ន្ធ​នឹងព័ត៌មាន​ដែលក្រុមហ៊ុន​នាំចូលកាក​សំណល់​សំរាម​បា្លស្ទិកចំនួន ៨៣​កុងទឺន័រ។ «តាម​លទ្ធផល​នៃការស្រាវជ្រាវរបស់​យើង គឺតម្រូវឲ្យ​ក្រុមហ៊ុន​នាំទៅវិញ ហើយនឹង​អាចពិន័យ​ទៅលើក្រុមហ៊ុន​នោះ»។

ក្រុមហ៊ុន​នាំចូល​កាកសំណល់បា្លស្ទិក គឺអាច​ប្រឈម​វិន័យរដ្ឋបាល និងអាច​ប្រឈម​ការបិទ​ក្រុមហ៊ុន។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​លោកអគ្គនាយក៕

អត្ថបទ៖ សោភា

;