លោក​ គួច ចំរើន ដាក់ចេញ​វិធានការ​៣ចំណុច ដើម្បី​ពង្រឹងសន្តិសុខ​ក្នុងខេត្តព្រះសីហនុ

  • 2019-07-20 09:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងកិច្ច​ប្រជុំ​ពង្រឹងការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ដាក់ចេញ​វិធានការ​៣ចំណុច​រួមមាន​ដូចខាងក្រោម៖

ទី១. កម្លាំង​សមត្ថកិច្ច​ត្រូវ​រៀបចំ​ផែនការ សកម្មភាព​ចេញល្បាត​ជាប្រចាំ​នៅពេលយប់​តាម​ភូមិសាស្ត្រ ស្មុគស្មាញ​ចាប់​អនុវត្តពី​ថ្ងៃទី​២២ ខែ​កក្កដា ។

២. សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុងការ​ក្តាប់​សភាពការណ៍ និង​ប្រមូលផ្តុំ​ព័ត៌មាន​ពាក់ព័ន្ធ​ដល់​សន្តិសុខ និងសុវត្ថិភាព​សង្គម។

៣. ទប់ស្កាត់​រាល់​ឧបាយកល​ធ្វើឱ្យប៉ះពាល់​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងខេត្ត (ពិសេស​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ) ដើម្បី​បង្ការទប់ស្កាត់​បានទាន់​ពេលវេលា។

ជាមួយ​គ្នានេះ លោក​អភិបាល​ខេត្ត ក៏បាន​លើកឡើង​នូវចំណុច​ដែលត្រូវកែ​សម្រួល​មួយចំនួន​ដូចជា៖

-កែសម្រួល​សមាសភាព​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ​ឡើងវិញ។

-ស្នើសុំឱ្យ​មន្ត្រី​នគរបាល​ជួយ​សម្រួល​ចរាចរណ៍​នៅតាម​ចំណុច​គោលដៅ​មួយ​ចំនួន។

-ជំរុញ​សកម្មភាព​លុបបំបាត់​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត និង​ទីតាំង​សប្បាយ​នានា​ក្នុងខេត្ត ។

-កែសម្រួលភ្លើង​សញ្ញាចរាចរណ៍ ស្របទៅតាម​ស្ថានភាព​ចរាចរណ៍​នាពេលបច្ចុប្បន្ន​នៅខេត្ត​ព្រះសីហនុ ដែលមាន​ការ​កកស្ទះ​ខ្លាំង។

-ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​ពីគ្រោះថ្នាក់ និងផល​ប៉ះពាល់ នៃសំណល់​ជាតិផ្ទុះ​ពី​សង្រ្គាម។

-បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ (ធ្វើ​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​ទឹកនោម រកសារធាតុញៀន ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់ប្រភេទ)។

-អនុវត្តវិធានការ​ចំពោះ​រថយន្ត​ពាក់ស្លាកលេខ ខ.ម និង ន.ប ដែលបម្រើ​ឱ្យវិស័យ​ឯកជន។

-ការចេញ​លិខិតរដ្ឋបាល និង​លិខិតអត្រានុកូលដ្ឋាន​ដល់ជនបរទេសអន្តោ​ប្រវេសន្ត៍។

-សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ដំណើរការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ តម្លាភាព និងមាន​ប្រសិទិ្ធភាព។

-និងមាន​សកម្មភាព​ផ្សេងៗ​មួយចំនួន​ផ្សេងទៀត រួមគ្នា​ដោះស្រាយ​បានទាន់ ពេលវេលា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឱ្យមាន​ការរីកចម្រើន​ថែម​ទៀត៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;