អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន នឹង​ជួប​សម្តេច ទៀ បាញ់ ក្នុង​អំឡុង​មក​ទស្សនកិច្ច​នៅថ្ងៃទី​២២កក្កដា

  • 2019-07-21 03:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន លោក នីហ្សី​ដា យ៉ាសានណូរី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៩ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង និងកិច្ច​សហ​ប្រតិបត្តិការរវាងកងទ័ព នៃ​ប្រទេសទាំង​ពីរ​កម្ពុជា-ជប៉ុន។

​តាមកម្មវិធីនៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅកម្ពុជា អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន នឹងជួបសម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៃ​ព្ររាជាណា​ចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

បន្ទាប់​ពីជំនួបចប់ សម្តេចពិជ័យសេនា ទៀ បាញ់ និងអនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ក៏នឹងអញ្ជើញ​ចូលរួមក្នុង​ពិធី​បទ​វគ្គ​ហ្វឹក​ហ្វឺនគ្រូ​បង្គោល​វាស់ស្ទង់សម្រាប់​ប្រតិបត្តិការ​សន្តិ​ភាព​អង្គការ​សហ​ប្រជាជាតិ។ វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព និង​សិក្សា​ស្រាវ​ជ្រាវជំនាញ “TOPO” នៅ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី។​​

លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បានថ្លែងប្រាប់ [ខ្លីៗ] យ៉ាង​ដូច្នេះ​ថា៖ «អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ជួប​សម្តែង​ការ​គួរសមជាមួយ​សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីពង្រឹងនូវ​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​ល្អរវាងកងទ័ព នៃ​ប្រទេសទាំង​ពីរ និង​ដើម្បីចូលរួម​ថែរក្សាសុខសន្តិភាព លើកម្ពស់​សមត្ថភាពកងកម្លាំង​វិស្វកម្ម ដើម្បីធ្វើ​បេសកកម្ម​ក្រោមឆ័ត្រ​អង្គការ​សហ​ប្រជាជាតិឲ្យកាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត និង​ទទួលបច្ចេក​វិទ្យា​ថ្មីៗ ពីជប៉ុន»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;