ដូណាល់ ត្រាំ សួរ​អង្គការ​ណាសា​ថា៖ «ហើយ​ម៉េច​បាន​ជាយើង​មិនទៅ​ជាន់ដី​ភពអង្គារ​តែម្តងទៅ?»

  • 2019-07-21 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សួរទៅ​អង្គការ​ណាសា​ថា ហេតុអ្វីបាន​ជាអ្នក​អវកាស​មិនអាច​ធ្វើដំណើរ​ដោយត្រង់​ឆ្ពោះ​ទៅជាន់ដី​ភពអង្គារ​តែម្តងទៅ ចាំបាច់​ទៅភពព្រះចន្ទ​មុនសិន​ធ្វើអ្វី។ លោក​សួរ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ទៅកាន់​លោក Jim Bridenstine ប្រធាន​អង្គការ​ណាសា កាលពីថ្ងៃ​១៩ ខែកក្កដា​កន្លង​ទៅ ក្នុង​អំឡុង​អាមេរិក​ប្រារព្ធខួប​លើកទី៥០នៃការ​បាញ់បង្ហោះ​អាប៉ូឡូទី១១ ទៅភព​ព្រះចន្ទ។

រូបថត៖ AFP

លោក Bridenstine បាន​ឆ្លើយតប​ថា ភព​ព្រះចន្ទគឺ​ជាមូលដ្ឋាន​មួយ​សម្រាប់​បន្តដំណើរ​ទៅ​ភពអង្គារ ពោលគឺ​ការចុះចត​នៅភពព្រះចន្ទ នឹង​អនុញ្ញាត​ឱ្យ​អង្គការ​ណាសា​ អាចធ្វើ​តេស្ត​បច្ចេកវិទ្យា​ដែល​ត្រូវការ​សម្រាប់​ការរក្សា​ជីវិត​អ្នក​អវកាស និង​បន្ថែម​ពេលវេលា​ក្នុងការ​ស្នាក់នៅ​ភពអង្គារ។

មេអង្គការណាសា​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «នៅពេល​យើង​ទៅភពអង្គារ យើង​នឹងនៅទីនោះ​ក្នុងរយៈពេល​វែង ដូច្នេះយើង​ត្រូវការ​រៀនពី​របៀប​រស់នៅ និង​ធ្វើការ​នៅភពមួយ​ផ្សេង​ទៀត​សិន»។

កាលពីថ្ងៃចន្ទ​កន្លងទៅ លោក Bridenstine ក៏បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ដែរថា បេសកកម្ម​ទៅភព​អង្គារ​អាចនឹង​ធ្វើឡើង​នៅដើមឆ្នាំ​២០៣៣៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សំភី

;