ជាង​១០ថ្ងៃ សម្តេច ហ៊ុន សែន បាន​ចុះហត្ថលេខា​លើឯកសារ​ជាង​៣០០​ច្បាប់

  • 2019-07-21 10:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ឱ្យដឹងតាម​រយៈ​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៩​នេះថា ជាង១០ថ្ងៃ​ដែលសម្តេចបាន​ឈឺស្មា គឺសម្តេច​បានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និង​ចុះហត្ថលេខា​លើ​ឯកសារ​ប្រមាណ​ជាង ៣០០ច្បាប់​ ព្រោះ​ម្រាមដៃ​សម្តេច​មិនឈឺ​ជាមួយស្មានោះឡើយ។

សម្តេច​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​កន្លែង​ដែលខ្ញុំ​អង្គុយនេះ​មាន​ឯកសារ​ពី៣០​ ទៅ៥០ច្បាប់​ក្នុងមួយថ្ងៃ​ដែល​ខ្ញុំត្រូវ​ពិនិត្យ​សម្រេច​ឬចុះ​ហត្ថលេខា។ ប្រសិន​បើឯកសារ​ទាំងនោះ​ មិនត្រូវ​បាន​អនុម័ត​ពីខ្ញុំទេ​ បណ្តា​ស្ថាប័ន​នឹងត្រូវ​រង់ចាំ»។

ប្រមុខ​រាជរដ្ឋាភិបាល​បន្តថា៖ «ជារៀងរាល់ថ្ងៃ​មាន​ចៅៗ​មក​សម្រាក​និង​មកលេង​ជាមួយ​ជីដូនជីតា​ តែចម្លែក​ល្ងាច​នេះ​មានចៅ៥នាក់​អមដំណើរ​ជីតា​មក​ការិយាល័យ»៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;