មន្រ្តីនគរបាល៣រូបត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីអន្តរាគមន៍ដោះលែងជនជាតិចិន ១៨នាក់
- 2019-07-21 10:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីនគរបាល៣រូបត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីអន្តរាគមន៍ដោះលែងជនជាតិចិន ១៨នាក់
ចន្លោះមិនឃើញ
មន្ត្រីនគរបាលចំនួន៣រូបនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីអន្ដរាគមន៍ដោះលែងជនជាតិចិន ចំនួន១៨នាក់ ដែលជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត។
លោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ [ខ្លីៗ] ថាមន្ដ្រីនគរបាលចំនួន៣នាក់ខាងលើ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានឲ្យដឹងថា នគរបាលចំនួន៣រូប ដែលត្រូវចាប់ខ្លួនគឺមាន២នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងនោះមានម្នាក់ឧត្តមសេនីយ៍ និងម្នាក់វរសេនីយ៍ត្រី និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
សូមជម្រាបថា ជនជាតិចិនចំនួន១៨នាក់ ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត៕