២២ ​កក្កដា ១៩៧៧ ជាថ្ងៃ​ដែល​លោក តេង ស៊ាវពីង បាន​ទទួល​អំណាច​ក្នុង​ប្រទេសចិន​​ឡើង​វិញ

  • 2019-07-22 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​លោក ម៉ៅ សេទុង បាន​ទទួល​មរណភាព​នៅថ្ងៃទី​៩ កញ្ញា ១៩៧៦ ការគ្រប់គ្រង​អំណាច​នៅប្រទេសចិន ត្រូវបាន​ផ្លាស់ប្តូរ។ ក្នុងនោះ លោក តេង ស៊ាវពីង ដែលជា​បិតា​សេដ្ឋកិច្ច​ចិន បាន​ទទួល​អំណាចឡើងវិញ​ក្រោយ​និរទេស​ខ្លួន ១០ឆ្នាំ ពោលគឺ​នៅ​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ​១៩៧៧ លោក​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​គណៈមជ្ឈិមបក្ស, អនុប្រធាន​គណៈកម្មការ​យោធា និង​ជា​នាយអគ្គសេនាធិការ​នៃកងទ័ព​រំដោះ​ប្រជាជន​ចិន។

លោក តេង ស៊ាវពីង (រូបថត៖ វិបសាយ Getting2knowyou-china)
ក្រោយការ​ចូលកាន់​អំណាច​វិញ​នេះ លោក តេង ស៊ាវពីង គឺជា​មនុស្ស​ដ៏សំខាន់​បំផុតរបស់​ចិន ក្នុងការ​កែប្រែ​សេដ្ឋកិច្ច​របស់​មហាយក្ស​កុម្មុយនីស្ត​នេះពីឆ្នាំ​១៩៧៨ ដល់ ១៩៩២។ សម្តី១ឃ្លា​ដ៏ល្បី​របស់​លោក តេង ស៊ាវពីង គឺ «**ខ្ញុំមិនខ្វល់ថា វាជាឆ្មាស ឬ ឆ្មាខ្មៅទេ សំខាន់​ឱ្យតែចាប់​កណ្តុរ​បាន**»។ ទស្សនៈនេះ​ហើយ ដែល​ធ្វើឱ្យលោក​បាន​ដឹកនាំ​ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចចិន​បាន​យ៉ាង​ជោគជ័យ​មហិមា ហើយ​ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​មកទល់​នឹង​បច្ចុប្បន្ន។

សូម​ជម្រាប​ថា លោក តេង ស៊ាវពីង ត្រូវ​បាន​និរទេស​ខ្លួន​ទៅកាន់​តំបន់ជនបទ​ដោយធ្វើជា​កម្មករ​រោងចក្រ​មួយ​កន្លែង​ក្នុងខេត្ត Jiangxi ក្នុងអំឡុងពេល​លោក ម៉ៅ សេទុង ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​វប្បធម៌​ឆ្នាំ១៩៦៦៕

ប្រភព៖ History ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;