ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ពីថ្ងៃទី​២៣ ដល់ ២៩ ​កក្កដា

  • 2019-07-23 01:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធទាប​ដែល​កន្លងមក បាន​ស្ថិតនៅ​ភាគខាងលើ​កម្ពុជា​បច្ចុប្បន្ន បាន​រំកិល​ចុះមកក្រោម ទន្ទឹម​នឹង​ខ្យល់មូសុង​និរតី បាន​នឹង​កំពុង​មាន​ឥទ្ធិពល​ក្នុងកម្រិត​មធ្យម។ លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​ មាន​ភាព​ជាវិជ្ជមាន​ឡើងវិញ ក្នុង​អំឡុង​ពេល​ចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ​២០១៩ ដូច​ខាងក្រោម៖

រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី​ភ្នំពេញ
១. បណ្តា​ខេត្ត​ភាគខាងលើ ភ្លៀង​នឹង​ធ្លាក់​បាន​ល្អ​ក្នុងកម្រិត​ពីមធ្យម​ទៅច្រើន។ ឯភាព​រាយប៉ាយ​ក៏បាន​ប្រសើរ​ផងដែរ។

២. បណ្តា​ខេត្ត និង​រាជធានី​នៅ​ទំនាប​កណ្តាល​ភាគខាងក្រោម នឹង​មានភ្លៀង​ក្នុងកម្រិត​ពីតិចទៅបង្គួរ។

៣. បណ្តា​ខេត្ត​ជាប់​សមុទ្រ នឹង​អាចមានភ្លៀង​ក្នុងកម្រិត​ពី​តិចទៅមធ្យម។

បាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ មាន​សភាព​ធូរស្រាល​ជាងមុន៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;